គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 11:11-15 Khmer Standard Version (KHSV)

11. ពេល​នោះ ស្ដេច​ខាង​ត្បូង​ក្ដៅ​ក្រហាយ​យ៉ាង​ខ្លាំង ក៏​លើក​ទ័ព​យ៉ាង​ច្រើន​ទៅ​វាយ​លុក​ស្ដេច​ខាង​ជើង ហើយ​កង‌ទ័ព​ដ៏​ច្រើន​របស់​ស្ដេច​ខាង​ជើង ត្រូវ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្ដេច​ខាង​ត្បូង។

12. ដោយ​ឃើញ​ខ្មាំង​យ៉ាង​ច្រើន​ធ្លាក់​ក្នុង​កណ្ដាប់​ដៃ​ខ្លួន​ដូច្នេះ ស្ដេច​ក៏​មាន​ចិត្ត​អួត​បំប៉ោង ហើយ​ប្រហារ​ជីវិត​ពួក​គេ​រាប់​ម៉ឺន​រាប់​សែន។ ទោះ​បី​យ៉ាង​នេះ​ក៏​ដោយ ក៏​ស្ដេច​នៅ​តែ​យក​ជ័យ‌ជំនះ​ពុំ​បាន​ដែរ។

13. ស្ដេច​ខាង​ជើង​វិល​ត្រឡប់​មក​វិញ ទាំង​លើក​ទ័ព​ច្រើន​ជាង​មុន។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ស្ដេច​ខាង​ជើង​នឹង​លើក​ទ័ព​យ៉ាង​ធំ​ទាំង​មាន​គ្រឿង​សស្ត្រា‌វុធ​យ៉ាង​ច្រើន​មក​ជា​មួយ​ផង។

14. នៅ​គ្រា​នោះ នឹង​មាន​មនុស្ស​ជា​ច្រើន​ប្រឆាំង​នឹង​ស្ដេច​ខាង​ត្បូង ហើយ​មាន​មនុស្ស​ឃោរ‌ឃៅ​ជា​ច្រើន​ក្នុង​ចំណោម​ប្រជា‌ជន​របស់​លោក លើក​គ្នា​បះ‌បោរ ស្រប​តាម​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ តែ​ពួក​គេ​ពុំ​អាច​សម្រេច​គម្រោង‌ការ​របស់​ខ្លួន​បាន​ឡើយ។

15. ទ័ព​ស្ដេច​ខាង​ជើង​កាន់​តែ​រុល​ទៅ​មុខ គេ​លើក​ដី​យ៉ាង​ខ្ពស់​ព័ទ្ធ​ជុំ‌វិញ​ក្រុង​មួយ ដែល​មាន​កំពែង​រឹង‌មាំ ហើយ​វាយ​យក​ក្រុង​នោះ។ កង‌ទ័ព​របស់​ស្ដេច​ខាង​ត្បូង និង​កង‌ពល​ដ៏​ពូកែៗ​របស់​ពួក​គេ ពុំ​មាន​កម្លាំង​អាច​ទប់‌ទល់​ឡើយ។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 11