គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 10:12-17 Khmer Standard Version (KHSV)

12. លោក​នោះ​ពោល​មក​ខ្ញុំ​ទៀត​ថា៖ «លោក​ដានី‌យ៉ែល​អើយ កុំ​ភ័យ​ខ្លាច​អី! តាំង​ពី​ថ្ងៃ​ដំបូង​ដែល​លោក​មាន​បំណង​ចង់​យល់​សេចក្ដី​ទាំង​នោះ ហើយ​បន្ទាប​ខ្លួន​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ​របស់​លោក ទ្រង់​ក៏​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​របស់​លោក ហេតុ​នេះ​បាន​ជា​ខ្ញុំ​មក​ជួប​លោក។

13. ទេវតា​ថែ‌រក្សា​ចក្រភព​ពែរ្ស​បាន​តទល់​នឹង​ខ្ញុំ អស់​រយៈ​ពេល​ម្ភៃ​មួយ​ថ្ងៃ។ បន្ទាប់​មក មហា​ទេវតា​មីកែល ដែល​ជា​មេ​ដ៏​សំខាន់​របស់​ពពួក​ទេវតា បាន​មក​ជួយ​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ស្ថិត​នៅ​ទី​នេះ​ជា​មួយ​ស្ដេច​នានា​របស់​ជន‌ជាតិ​ពែរ្ស។

14. ខ្ញុំ​មក​ពន្យល់​ប្រាប់​លោក​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍ ដែល​នឹង​កើត​មាន​ចំពោះ​ប្រជា‌ជន​របស់​លោក ទៅ​អនាគត ដ្បិត​មាន​និមិត្ត‌ហេតុ​អស្ចារ្យ​មួយ សម្រាប់​គ្រា​នោះ​ដែរ»។

15. ពេល​លោក​កំពុង​រៀប​រាប់​សេចក្ដី​ទាំង​នោះ​ប្រាប់​ខ្ញុំ ខ្ញុំ​អោន​មុខ​ចុះ នៅ​ស្ងៀម

16. ស្រាប់​តែ​មាន​ម្នាក់​ដូច​បុត្រ​មនុស្ស ពាល់​បបូរ​មាត់​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ហា​មាត់​និយាយ​ទៅ​កាន់​លោក​ម្នាក់ ដែល​ស្ថិត​នៅ​ខាង​មុខ​ខ្ញុំ​នោះ​ថា៖ «លោក​ម្ចាស់​អើយ ព្រោះ​តែ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នោះ ខ្ញុំ​ប្របាទ​តប់‌ប្រមល់​ក្នុង​ចិត្ត គ្មាន​កម្លាំង​កំហែង​ទៀត​ទេ។

17. តើ​ខ្ញុំ​ប្របាទ​និយាយ​ទៅ​កាន់​លោក​ម្ចាស់​ដូច​ម្ដេច​កើត បើ​ឥឡូវ​នេះ ខ្ញុំ​ប្របាទ​គ្មាន​កម្លាំង​សោះ ហើយ​ដង្ហើម​របស់​ខ្ញុំ​ប្របាទ​ក៏​ខ្សោយ​ដែរ»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 10