គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 8:1-5 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​អើរ៉ុន​ដូច​ត​ទៅ: “ពេល​ណា​តម្កល់​ចង្កៀង ចូរ​រៀបចំ​យ៉ាង​ណា​ឲ្យ​ចង្កៀង​ទាំង​ប្រាំ‌ពីរ​នោះ ភ្លឺ​ចាំង​មក​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង”»។

3. លោក​អើរ៉ុន​ក៏​ធ្វើ​តាម គឺ​លោក​ដាក់​ចង្កៀង​នៅ​ផ្នែក​ខាង​មុខ​ជើង​ចង្កៀង ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​បង្គាប់​មក​លោក​ម៉ូសេ។

4. ជើង​ចង្កៀង​ធ្វើ​ពី​មាស​មាន​ក្បាច់​រចនា គឺ​ចាប់​ពី​ជើង​រហូត​ដល់​ចុង​ខាង​លើ សុទ្ធ​តែ​មាន​ក្បាច់​ទាំង​អស់។ គេ​បាន​ធ្វើ​ជើង​ចង្កៀង​នេះ​តាម​គំរូ ដែល​ព្រះ‌អម្ចាស់​បង្ហាញ​ឲ្យ​លោក​ម៉ូសេ​ឃើញ។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

សូមអានជំពូកពេញលេញ ជន‌គណនា 8