គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 7:87-89 Khmer Standard Version (KHSV)

87. រីឯ​ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​គោ​ស្ទាវ​ដប់‌ពីរ ចៀម​ឈ្មោល​ដប់‌ពីរ កូន​ចៀម​អាយុ​មួយ​ខួប​ដប់‌ពីរ ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ។ រីឯ​យញ្ញ‌បូជា​រំដោះ​បាប​មាន​ពពែ​ឈ្មោល​ដប់‌ពីរ។

88. ចំនួន​សត្វ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​សរុប​ទាំង​អស់​មាន​គោ​ឈ្មោល​ម្ភៃ‌បួន ចៀម​ឈ្មោល​ហុក‌សិប ពពែ​ឈ្មោល​ហុក‌សិប និង​កូន​ចៀម​អាយុ​មួយ​ខួប​ហុក‌សិប។ នេះ​ជា​តង្វាយ​សម្រាប់​ពិធី​សម្ពោធ​អាសនៈ ក្រោយ​ពេល​ធ្វើ​ពិធី​លាប​ប្រេង​រួច។

89. នៅ​ពេល​លោក​ម៉ូសេ​ចូល​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​សន្ទនា​ជា​មួយ​ព្រះ‌អង្គ លោក​បាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​គម្រប​ហិប​នៃ​សន្ធិ‌សញ្ញា ដែល​ស្ថិត​នៅ​ចន្លោះ​ចេរូប៊ីន​ទាំង​ពីរ។ លោក​ក៏​សន្ទនា​ជា​មួយ​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ជន‌គណនា 7