គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 6:12-16 Khmer Standard Version (KHSV)

12. គាត់​ត្រូវ​ចាប់​ផ្ដើម​ញែក​ខ្លួន​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​គិត​ពេល​វេលា​សា​ជា​ថ្មី គឺ​ថ្វាយ​កូន​ចៀម​មួយ​អាយុ​មួយ​ខួប ជា​តង្វាយ​សុំ​លើក‌លែង​ទោស។ ពេល​វេលា​ពី​មុន​ត្រូវ​ចាត់​ទុក​ជា​អាសា‌បង់ ព្រោះ​គាត់​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ក្នុង​អំឡុង​ដែល​គាត់​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​កាល​ពី​មុន​នោះ។

13. រីឯ​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​អ្នក​ណាសា‌រីត​មាន​ដូច​ត​ទៅ: នៅ​ថ្ងៃ​គាត់​បញ្ចប់​ពេល​កំណត់​ដែល​ត្រូវ​ញែក​ខ្លួន​ជា​អ្នក​ណាសា‌រីត​ហើយ គេ​នាំ​គាត់​មក​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

14. គាត់​ត្រូវ​យក​កូន​ចៀម​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល កូន​ចៀម​ញី​ល្អ​ឥត​ខ្ចោះ​មួយ​អាយុ​មួយ​ខួប មក​ថ្វាយ​ជា​តង្វាយ​រំដោះ​បាប និង​ចៀម​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ មក​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

15. គាត់​ក៏​ត្រូវ​យក​ល្អី​មួយ​ដែល​មាន​ដាក់​នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ម៉ដ្ត​លាយ​ជា​មួយ​ប្រេង នំ​ក្រៀប​ធ្វើ​ពី​ម្សៅ​ឥត​មេ​លាប​ប្រេង​ពី​លើ ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ច្រួច​លើ​យញ្ញ‌បូជា មក​ជា​មួយ​ផង។

16. បូជា‌ចារ្យ​យក​តង្វាយ​ទាំង​នោះ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប និង​តង្វាយ​ដុត​ទាំង​មូល។

សូមអានជំពូកពេញលេញ ជន‌គណនា 6