គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 4:8-14 Khmer Standard Version (KHSV)

8. បន្ទាប់​មក ពួក​គេ​ក្រាល​ក្រណាត់​ពណ៌​ក្រហម​ទុំ​ពី​លើ​របស់​ទាំង​នោះ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។

9. ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​មក​រុំ​ជើង​ចង្កៀង​សម្រាប់​បំភ្លឺ ចង្កៀង ឃ្នាប​ប្រឆេះ ភាជន៍​ដាក់​កម្ទេច និង​ដប​ប្រេង​ទាំង​ប៉ុន្មាន សម្រាប់​ដុត​ចង្កៀង​នោះ

10. ហើយ​យក​ស្បែក​ផ្សោត​មក​ខ្ចប់​រួម​ជា​មួយ​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ត្រូវ​ប្រើ​ជា​មួយ​របស់​ទាំង​នោះ រួច​យក​ទៅ​ដាក់​នៅ​លើ​ប្រដាប់​សម្រាប់​សែង។

11. ពួក​គេ​ត្រូវ​យក​ក្រណាត់​ពណ៌​ស្វាយ​ក្រាល​លើ​អាសនៈ​មាស ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ស៊ក​ឈើ​សម្រាប់​សែង។

12. ពួក​គេ​ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​ប្រើ‌ប្រាស់​ក្នុង​ទី‌សក្ការៈ មក​ខ្ចប់​ក្នុង​ក្រណាត់​ពណ៌​ស្វាយ​មួយ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ​ពី​លើ រួច​ដាក់​លើ​ប្រដាប់​សម្រាប់​ស្នែង។

13. ពួក​គេ​ត្រូវ​យក​ផេះ​ចេញ​ពី​អាសនៈ ហើយ​យក​ក្រណាត់​ពណ៌​ក្រហម​ក្រាល​ពី​លើ​អាសនៈ​នោះ។

14. បន្ទាប់​មក ត្រូវ​យក​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន ដែល​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ​នោះ គឺ​មាន​ភាជន៍​ដាក់​រងើក​ភ្លើង សម ប្រដាប់​ចូក ផើង និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ទៀត​សម្រាប់​អាសនៈ ដាក់​ពី​លើ​អាសនៈ ហើយ​យក​ស្បែក​ផ្សោត​មក​រុំ រួច​ស៊ក​ឈើ​សម្រាប់​សែង។

សូមអានជំពូកពេញលេញ ជន‌គណនា 4