គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 4:40-48 Khmer Standard Version (KHSV)

40. ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៦៣០ នាក់។

41. នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើសូន គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក។

42. អស់​អ្នក​ក្នុង​អំបូរ​ម៉្រារី​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

43. គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

44. ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ៣ ២០០ នាក់។

45. នេះ​ហើយ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​ម៉្រារី។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

46. ពួក​លេវី​ទាំង​អស់​ដែល​លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

47. ដោយ​គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​ត្រូវ​បម្រើ​ការ‌ងារ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​លី​សែង​សម្ភារៈ

48. ពួក​គេ​មាន​ចំនួន​ទាំង​អស់ ៨ ៥៨០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 4