គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 4:29-44 Khmer Standard Version (KHSV)

29. ចូរ​ជំរឿន​កូន​ចៅ​ម៉្រារី តាម​អំបូរ តាម​គ្រួសារ​របស់​ពួក​គេ។

30. ត្រូវ​ជំរឿន​ពួក​គេ គិត​ចាប់​ពី​អាយុ​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ គឺ​អស់​អ្នក​ដែល​អាច​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

31. ចំពោះ​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​នោះ គឺ​មើល​ថែ​ទាំ​បន្ទះ​ក្ដារ​របស់​ព្រះ‌ពន្លា រនុក សសរ និង​ជើង​សសរ

32. សសរ និង​ជើង​សសរ​នៅ​ជុំ‌វិញ​ទី‌លាន ចម្រឹង ខ្សែ​សន្ធឹង ព្រម​ទាំង​គ្រឿង​បរិក្ខារ និង​អ្វីៗ​ទាំង​អស់​ដែល​ប្រើ‌ប្រាស់​ជា​មួយ។ ត្រូវ​រាយ​មុខ​ឈ្មោះ​របស់​ទាំង​នោះ ឲ្យ​ពួក​គេ​មើល​ថែ​ទាំ។

33. នេះ​ហើយ​ជា​មុខ‌ងារ​ដែល​អំបូរ​ម៉្រារី​ត្រូវ​បំពេញ គឺ​មុខ‌ងារ​ទាំង​អស់​ដែល​ពួក​គេ​ត្រូវ​បំពេញ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ក្រោម​បញ្ជា​របស់​អ៊ីថា‌ម៉ារ ជា​កូន​របស់​បូជា‌ចារ្យ​អើរ៉ុន»។

34. លោក​ម៉ូសេ លោក​អើរ៉ុន និង​មេ​ដឹក​នាំ​របស់​សហគមន៍ បាន​ជំរឿន​កូន​ចៅ​កេហាត់ តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

35. អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

36. ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៧៥០​នាក់។

37. នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​កេហាត់ គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

38. រីឯ​កូន​ចៅ​គើសូន​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

39. គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

40. ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ២ ៦៣០ នាក់។

41. នេះ​ជា​ចំនួន​អស់​អ្នក​ដែល​មក​ពី​អំបូរ​គើសូន គឺ​អស់​អ្នក​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។ លោក​ម៉ូសេ និង​លោក​អើរ៉ុន​បាន​ជំរឿន​ពួក​គេ ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក។

42. អស់​អ្នក​ក្នុង​អំបូរ​ម៉្រារី​ដែល​គេ​បាន​ជំរឿន​តាម​អំបូរ និង​តាម​គ្រួសារ​របស់​ពួក​គេ

43. គឺ​អស់​អ្នក​ដែល​មាន​អាយុ​ពី​សាម‌សិប​ឆ្នាំ​រហូត​ដល់​ហា‌សិប​ឆ្នាំ ហើយ​ត្រូវ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់

44. ក្នុង​អំបូរ​នេះ​មាន​ចំនួន​ទាំង​អស់ ៣ ២០០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 4