គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 36:1-5 Khmer Standard Version (KHSV)

1. មេ​ដឹក​នាំ​របស់​ក្រុម​គ្រួសារ​ផ្សេងៗ​នៃ​អំបូរ​កាឡាដ ជា​កូន​របស់​លោក​ម៉ាកៀរ ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ដែល​ត្រូវ​ជា​កូន​ចៅ​របស់​លោក​យ៉ូសែប នាំ​គ្នា​ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​លោក​នៅ​ចំពោះ​មុខ​ពួក​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ត​ទៅ៖

2. «ព្រះ‌អម្ចាស់​បាន​បញ្ជា​លោក​ម្ចាស់​ឲ្យ​ប្រគល់​ស្រុក​នេះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ទុក​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត។ លោក​ម្ចាស់​ក៏​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អម្ចាស់ ដើម្បី​ប្រគល់​ទឹក​ដី​ជា​ចំណែក​របស់​លោក​ស្លូផិ‌ហាត ជា​បង‌ប្អូន​របស់​យើង​ខ្ញុំ ទៅ​ឲ្យ​កូន​ស្រី​របស់​គាត់​ដែរ។

3. បើ​ពួក​នាង​រៀប‌ការ​ជា​មួយ​កូន​ប្រុស​របស់​កុល‌សម្ព័ន្ធ​ណា​មួយ​ទៀត​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​មុខ​ជា​ត្រូវ​កាត់​ចេញ​ពី​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​នៃ​ដូនតា​របស់​យើង​ខ្ញុំ ហើយ​បាន​ទៅ​លើ​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង។ ដូច្នេះ ទំហំ​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​យើង​ខ្ញុំ ដោយ​ការ​ចាប់​ឆ្នោត​នោះ នឹង​ថយ​ចុះ។

4. លុះ​ដល់​ឆ្នាំ​មេត្តា​ករុណា សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ទឹក​ដី​របស់​ពួក​នាង​នឹង​ត្រូវ​កាត់​ចេញ​ពី​ចំណែក​មត៌ក​កុល‌សម្ព័ន្ធ​ដូនតា​របស់​យើង​ខ្ញុំ យក​ទៅ​បញ្ចូល​ក្នុង​ទឹក​ដី​កុល‌សម្ព័ន្ធ​ប្ដី​របស់​នាង»។

5. លោក​ម៉ូសេ​នាំ​យក​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖

សូមអានជំពូកពេញលេញ ជន‌គណនា 36