គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 35:7-17 Khmer Standard Version (KHSV)

7. សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

8. កុល‌សម្ព័ន្ធ​នីមួយៗ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​ប្រគល់​ក្រុង​ឲ្យ​ពួក​លេវី​ច្រើន ឬ​តិច តាម​ទំហំ​ទឹក​ដី​ដែល​ខ្លួន​បាន​ទទួល​ជា​ចំណែក​មត៌ក គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​ធំ ត្រូវ​ប្រគល់​ឲ្យ​ច្រើន កុល‌សម្ព័ន្ធ​ដែល​មាន​ទឹក​ដី​តូច ត្រូវ​ប្រគល់​ឲ្យ​តិច»។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

10. «ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ពេល​ណា​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន​រួច​ហើយ

11. ចូរ​ជ្រើស​រើស​យក​ក្រុង​ខ្លះ​ធ្វើ​ក្រុង​ជម្រក សម្រាប់​ឲ្យ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា រត់​មក​ជ្រក​កោន។

12. ក្រុង​ទាំង​នោះ​ជា​ជម្រក​ការ‌ពារ​អ្នក​រាល់​គ្នា ឲ្យ​រួច​ពី​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក។ ធ្វើ​ដូច្នេះ អ្នក​សង‌សឹក​មិន​ប្រហារ​ជីវិត​អ្នក​ដែល​សម្លាប់​គេ​មុន​ពេល​សហគមន៍​កាត់​ក្ដី​ឡើយ។

13. ក្នុង​ចំណោម​ក្រុង​ដែល​អ្នក​រាល់​គ្នា​ប្រគល់​ឲ្យ​ពួក​លេវី​នោះ ត្រូវ​យក​ក្រុង​ប្រាំ​មួយ​ធ្វើ​ជា​ក្រុង​ជម្រក។

14. ក្រុង​ជម្រក​បី​ត្រូវ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ក្រុង​បី​ទៀត​នៅ​ក្នុង​ស្រុក​កាណាន។

15. ប្រសិន​បើ​ជន‌ជាតិ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា បាន​សម្លាប់​នរណា​ម្នាក់ ដោយ​អចេតនា គេ​អាច​រត់​មក​ជ្រក​កោន​ក្នុង​ក្រុង​ទាំង​ប្រាំ​មួយ​នេះ។

16. ប្រសិន​បើ​បុរស​ម្នាក់​យក​របស់​អ្វី​មួយ​ធ្វើ​ពី​ដែក វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក ហើយ​ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

17. ប្រសិន​បើ​គេ​យក​ដុំ​ថ្ម​វាយ​អ្នក​ដទៃ​រហូត​ដល់​ស្លាប់ អ្នក​នោះ​ជា​ឃាតក។ ឃាតក​ត្រូវ​ទទួល​ទោស​ប្រហារ​ជីវិត។

សូមអានជំពូកពេញលេញ ជន‌គណនា 35