គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 35:3-7 Khmer Standard Version (KHSV)

3. ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។

4. ចូរ​វាស់​ដី​ជុំ‌វិញ​ទីក្រុង​ប្រគល់​ឲ្យ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ប្រវែង​មួយ​ពាន់​ហត្ថ។

5. រីឯ​ក្បាល​ដី​នៅ​ខាង​ក្រៅ​ទីក្រុង ប៉ែក​ខាង​កើត​ត្រូវ​វាស់​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ត្បូង​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​លិច​ប្រវែង​ពីរ​ពាន់​ហត្ថ ប៉ែក​ខាង​ជើង​ប្រវែង​ពីរ​ពាន់​ហត្ថ។ នេះ​ជា​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​របស់​ពួក​គេ ហើយ​ទីក្រុង​ត្រូវ​ស្ថិត​នៅ​ចំ​កណ្ដាល​ដី​នោះ។

6. ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ក្រុង​សម្រាប់​ជា​ជម្រក​ដល់​អ្នក​ដែល​សម្លាប់​គេ ចំនួន​ប្រាំ​មួយ និង​ក្រុង​ឯ​ទៀតៗ​ចំនួន​សែ‌សិប​ពីរ។

7. សរុប​ចំនួន​ក្រុង​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រគល់​ឲ្យ​ពួក​លេវី មាន​ទាំង​អស់​សែ‌សិប​ប្រាំ​បី ព្រម​ទាំង​ដី​ដែល​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ផង។

សូមអានជំពូកពេញលេញ ជន‌គណនា 35