គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 35:26-34 Khmer Standard Version (KHSV)

26. ប្រសិន​បើ​អ្នក​សម្លាប់​គេ​ចេញ​ទៅ​ក្រៅ​ទីក្រុង​ដែល​ខ្លួន​រត់​ទៅ​ជ្រក

27. ហើយ​ប្រសិន​បើ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ជួប​គាត់​នៅ​ខាង​ក្រៅ​ទីក្រុង​ជម្រក រួច​សម្លាប់​គាត់ អ្នក​សង‌សឹក​នោះ​គ្មាន​ទោស​អ្វី​ចំពោះ​ឃាត‌កម្ម​នេះ​ទេ។

28. អ្នក​សម្លាប់​គេ​ត្រូវ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រហូត​ដល់​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព។ ក្រោយ​ពេល​មហា​បូជា‌ចារ្យ​ទទួល​មរណ‌ភាព​ផុត​ទៅ ទើប​អ្នក​សម្លាប់​គេ​អាច​វិល​ត្រឡប់​ទៅ​លំ‌នៅ‌ដ្ឋាន​របស់​ខ្លួន​វិញ។

29. អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម​វិន័យ​នេះ ទុក​ជា​ច្បាប់​គ្រប់​ជំនាន់ និង​គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ។

30. គ្រប់​ឃាត‌កម្ម គេ​សម្លាប់​ឃាតក​បាន នៅ​ពេល​មាន​សាក្សី​ជា​ច្រើន​ដឹង​ឮ។ ប៉ុន្តែ បើ​មាន​សាក្សី​តែ​ម្នាក់ គេ​មិន​អាច​កាត់​ទោស​ប្រហារ​ជីវិត​នរណា​បាន​ឡើយ។

31. មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។

32. មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

33. មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។

34. កុំ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​រស់​នៅ ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។ យើង​ក៏​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល»។

សូមអានជំពូកពេញលេញ ជន‌គណនា 35