គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 35:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ ដូច​ត​ទៅ៖

2. «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រគល់​ទីក្រុង ដែល​ស្ថិត​នៅ​លើ​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន ឲ្យ​ពួក​លេវី​រស់​នៅ​ផង ហើយ​ក៏​ត្រូវ​ប្រគល់​ដី​នៅ​ជុំ‌វិញ​ក្រុង​ទាំង​នោះ​ឲ្យ​ពួក​លេវី​ដែរ។

3. ដូច្នេះ ពួក​គេ​នឹង​មាន​ក្រុង​សម្រាប់​រស់​នៅ ហើយ​មាន​ដី​សម្រាប់​ហ្វូង​សត្វ និង​សម្រាប់​សត្វ​ពាហនៈ​ឯ​ទៀតៗ ដែល​ជា​កម្មសិទ្ធិ​របស់​ពួក​គេ។

4. ចូរ​វាស់​ដី​ជុំ‌វិញ​ទីក្រុង​ប្រគល់​ឲ្យ​ពួក​គេ ដោយ​គិត​ចាប់​ពី​កំពែង​ក្រុង​ចេញ​ទៅ​ក្រៅ ប្រវែង​មួយ​ពាន់​ហត្ថ។

សូមអានជំពូកពេញលេញ ជន‌គណនា 35