គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 34:12-21 Khmer Standard Version (KHSV)

12. បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13. លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត

14. ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។

15. កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

17. «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

18. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ឲ្យ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។

19. អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូ‌នេ តំណាង​កុល‌សម្ព័ន្ធ​យូដា។

20. សាំយូ‌អែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

21. អេលី‌ដាដ ជា​កូន​របស់​គីស‌ឡូន តំណាង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

សូមអានជំពូកពេញលេញ ជន‌គណនា 34