ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 34 Khmer Standard Version (KHSV)

ព្រំ‌ប្រទល់​ស្រុក​កាណាន

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល ដូច​ត​ទៅ: ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក​កាណាន ទឹក​ដី​ដែល​ត្រូវ​បាន​ជា​ចំណែក​មត៌ក​របស់​អ្នក​រាល់​គ្នា គឺ​ស្រុក​កាណាន មាន​ព្រំ‌ដែន​ដូច​ត​ទៅ:

3. ប៉ែក​ខាង​ត្បូង​គិត​ចាប់​តាំង​ពី​វាល​រហោ‌ស្ថាន​ស៊ីន ជាប់​នឹង​ស្រុក​អេដុម​ទៅ។ ព្រំ‌ដែន​ខាង​ត្បូង​របស់​អ្នក​រាល់​គ្នា​លាត​សន្ធឹង​ពី​ចុង​សមុទ្រ​អំបិល ឆ្ពោះ​ទៅ​ខាង​កើត។

4. បន្ទាប់​មក ព្រំ‌ដែន​របស់​អ្នក​រាល់​គ្នា​បត់​ទៅ​ខាង​ត្បូង​ផ្លូវ​ឡើង​ទៅ​អេក្រា‌ប៊ីម ឆ្លង​កាត់​វាល​រហោ‌ស្ថាន​ស៊ីន ទៅ​ដល់​ខាង​ត្បូង​កាដេស-‌បារនា។ បន្ទាប់​មក ព្រំ‌ដែន​នេះ​កាត់​តាម​ហាសារ-‌អាដា និង​អាស‌ម៉ូន។

5. ពី​អាស‌ម៉ូន ព្រំ‌ដែន​បត់​ទៅ​រក​ស្ទឹង​ស្រុក​អេស៊ីប ហើយ​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ។

6. សមុទ្រ​មេឌី‌ទែរ៉ាណេ​ជា​ព្រំ‌ដែន​ខាង​លិច​របស់​អ្នក​រាល់​គ្នា។

7. ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា លាត​សន្ធឹង​ចាប់​ពី​សមុទ្រ​មេឌី‌ទែរ៉ាណេ រហូត​ដល់​ភ្នំ​ហោរ។

8. ពី​ភ្នំ​ហោរ ត្រូវ​កំណត់​ព្រំ‌ដែន​ត្រឹម​ច្រក​ចូល​ក្រុង​ហា‌ម៉ាត់ ហើយ​បង្ហួស​ទៅ​ដល់​សេដាដ។

9. ព្រំ‌ដែន​នេះ​ត្រូវ​បន្ត​ទៅ​ដល់​ស៊ីប្រុន បង្ហួស​ទៅ​ដល់​ហាសារ-‌អេណាន។ នេះ​ហើយ​ជា​ព្រំ‌ដែន​ខាង​ជើង​របស់​អ្នក​រាល់​គ្នា។

10. ត្រូវ​កំណត់​ព្រំ‌ដែន​ខាង​កើត​របស់​អ្នក​រាល់​គ្នា ចាប់​ពី​ហាសារ-‌អេណាន​ទៅ​សេផាម។

11. ព្រំ‌ដែន​នេះ​ត្រូវ​ចុះ​ពី​សេផាម​ទៅ​រីម‌ឡា ដែល​នៅ​ខាង​កើត​អា‌យ៉ីន ចុះ​ទៅ​ដល់​ត្រើយ​ខាង​កើត​សមុទ្រ​គេនេ‌សារ៉ែត។

12. បន្ទាប់​មក ព្រំ‌ប្រទល់​ចុះ​តាម​ទន្លេ​យ័រដាន់​ទៅ​ដល់​សមុទ្រ​អំបិល។ នេះ​ហើយ​ជា​កំណត់​ព្រំ‌ដែន​នៃ​ស្រុក​របស់​អ្នក​រាល់​គ្នា»។

13. លោក​ម៉ូសេ​នាំ​យក​ព្រះ​បញ្ជា​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល។ លោក​មាន​ប្រសាសន៍​ថា៖ «នេះ​ហើយ​ជា​ស្រុក ដែល​ព្រះ‌អម្ចាស់​បង្គាប់​ឲ្យ​ប្រគល់​ដល់​មេ​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ហើយ​អ្នក​រាល់​គ្នា​ត្រូវ​បែង​ចែក​គ្នា ដោយ​ចាប់​ឆ្នោត

14. ដ្បិត​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ​របស់​ពួក​គេ និង​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​រួច​ហើយ។ រីឯ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត ក៏​បាន​ទទួល​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​ពួក​គេ​ហើយ​ដែរ។

15. កុល‌សម្ព័ន្ធ​ទាំង​ពីរ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល បាន​ទទួល​ទឹក​ដី​ជា​ចំណែក​មត៌ក​របស់​ខ្លួន នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់​ទល់​មុខ​នឹង​ក្រុង​យេរីខូ»។

ព្រះ‌បញ្ជា​បែង​ចែក​ទឹក​ដី

16. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

17. «អ្នក​ដែល​ត្រូវ​ចាត់​ចែង​បែង​ចែក​ទឹក​ដី គឺ​បូជា‌ចារ្យ​អេឡាសារ និង​យ៉ូស្វេ​ជា​កូន​របស់​នូន។

18. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​ឲ្យ​មេ​ដឹក​នាំ​មួយ​រូប​ជួយ​បែង​ចែក​ទឹក​ដី​ដែរ។

19. អ្នក​ទាំង​នោះ​មាន​ឈ្មោះ​ដូច​ត​ទៅ: កាលែប ជា​កូន​របស់​យេភូ‌នេ តំណាង​កុល‌សម្ព័ន្ធ​យូដា។

20. សាំយូ‌អែល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

21. អេលី‌ដាដ ជា​កូន​របស់​គីស‌ឡូន តំណាង​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

22. ប៊ូគី ជា​កូន​របស់​យុក‌លី តំណាង​កុល‌សម្ព័ន្ធ​ដាន់។

23. ហានាល ជា​កូន​របស់​អេផូដ តំណាង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ជា​កូន​របស់​លោក​យ៉ូសែប។

24. កេម‌យួល ជា​កូន​របស់​ស៊ីបតាន តំណាង​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម។

25. អេលី‌សាផាន ជា​កូន​របស់​ប៉ាណាក់ តំណាង​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

26. ប៉ាល‌ទាល ជា​កូន​របស់​អាស្សាន តំណាង​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ។

27. អហ៊ី‌ហ៊ូដ ជា​កូន​របស់​សេឡូ‌មី តំណាង​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។

28. ពេដា‌ហិល ជា​កូន​របស់​អាំមី‌ហ៊ូដ តំណាង​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។

29. គឺ​អ្នក​ទាំង​នេះ​ហើយ​ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​បែង‌ចែង​ស្រុក​កាណាន ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល។