គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 33:41-56 Khmer Standard Version (KHSV)

41. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។

42. ពួក​គេ​ចាក​ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

43. ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។

44. ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។

45. ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-‌អាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។

46. ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីប្លា‌ថែម។

47. ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-‌ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។

48. ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

49. ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។

50. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​ក្រុង​យេរីខូ

51. ដូច​ត​ទៅ៖ «ចូរ​ប្រាប់​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា: នៅ​ពេល​អ្នក​រាល់​គ្នា​ឆ្លង​ទន្លេ​យ័រដាន់ ចូល​ទៅ​ក្នុង​ស្រុក​កាណាន

52. ចូរ​បណ្ដេញ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ​ឲ្យ​អស់​ពី​ស្រុក ហើយ​បំផ្លាញ​រូប​ព្រះ​របស់​ពួក​គេ​ដែល​ធ្វើ​ពី​ថ្ម និង​រូប​ធ្វើ​ពី​លង្ហិន ព្រម​ទាំង​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេ នៅ​តាម​ទួល​ខ្ពស់ៗ​ផង។

53. ចូរ​នាំ​គ្នា​ចាប់​យក​ស្រុក រួច​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ ដ្បិត​យើង​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កម្មសិទ្ធិ​ហើយ។

54. ត្រូវ​បែង​ចែក​ទឹក​ដី​ជា​ចំណែក​មត៌ក ដោយ​ចាប់​ឆ្នោត តាម​អំបូរ​របស់​អ្នក​រាល់​គ្នា។ អំបូរ​ណា​មាន​គ្នា​ច្រើន ត្រូវ​ឲ្យ​ចំណែក​មត៌ក​ច្រើន អំបូរ​ណា​មាន​គ្នា​តិច ត្រូវ​ចែក​មត៌ក​ឲ្យ​តិច។ ម្នាក់ៗ​នឹង​ទទួល​យក​ចំណែក​របស់​ខ្លួន ដោយ​ចាប់​ឆ្នោត ហើយ​អ្នក​រាល់​គ្នា​ទទួល​ទឹក​ដី​តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​អ្នក​រាល់​គ្នា។

55. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បណ្ដេញ​ប្រជា‌ជន​នៅ​ក្នុង​ស្រុក​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ទេ ពួក​គេ​នឹង​ប្រៀប​ដូច​ជា​កម្ទេច​ឈើ​នៅ​ក្នុង​ភ្នែក​របស់​អ្នក​រាល់​គ្នា ឬ​ដូច​ម្ជុល​ជាប់​នៅ​ក្នុង​ឆ្អឹង​ជំនីរ​របស់​អ្នក​រាល់​គ្នា គឺ​ពួក​គេ​នឹង​ធ្វើ​ជា​បច្ចា‌មិត្ត​របស់​អ្នក​រាល់​គ្នា នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ។

56. ចូរ​ប្រយ័ត្ន​ក្រែង​លោ​យើង​ប្រព្រឹត្ត​ចំពោះ​អ្នក​រាល់​គ្នា ដូច​យើង​បាន​សម្រេច​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដែរ»។

សូមអានជំពូកពេញលេញ ជន‌គណនា 33