គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 33:38-49 Khmer Standard Version (KHSV)

38. លោក​បូជា‌ចារ្យ​អើរ៉ុន​បាន​ឡើង​ទៅ​លើ​ភ្នំ​ហោរ តាម​បង្គាប់​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ទទួល​មរណ‌ភាព​នៅ​ទី​នោះ ក្នុង​ឆ្នាំ​ទី​សែ‌សិប ក្រោយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប នៅ​ថ្ងៃ​ទី​មួយ ខែ​ទី​ប្រាំ។

39. ពេល​លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​ភ្នំ​ហោរ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​បី​ឆ្នាំ។

40. ស្ដេច​ក្រុង​អើរ៉ាត គឺ​ស្ដេច​ជន‌ជាតិ​កាណាន​ដែល​រស់​នៅ​តំបន់​ណេកិប ក្នុង​ស្រុក​កាណាន បាន​ឮ​ដំណឹង​ថា​ជន‌ជាតិ​អ៊ីស្រា‌អែល​មក​ដល់​តំបន់​នោះ។

41. ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ភ្នំ​ហោរ មក​បោះ​ជំរំ​នៅ​សាល់‌ម៉ូណា។

42. ពួក​គេ​ចាក​ចេញ​ពី​សាល់‌ម៉ូណា មក​បោះ​ជំរំ​នៅ​ពូណូន។

43. ពួក​គេ​ចាក​ចេញ​ពី​ពូណូន មក​បោះ​ជំរំ​នៅ​អូបូត។

44. ពួក​គេ​ចាក​ចេញ​ពី​អូបូត មក​បោះ​ជំរំ​នៅ​អ៊ីយេ-‌អាបា‌រីម ដែល​នៅ​ជាយ​ដែន​ស្រុក​ម៉ូអាប់។

45. ពួក​គេ​ចាក​ចេញ​ពី​អ៊ីយេ-‌អាបា‌រីម មក​បោះ​ជំរំ​នៅ​ឌីបូន-‌កាដ។

46. ពួក​គេ​ចាក​ចេញ​ពី​ឌីបូន-‌កាដ មក​បោះ​ជំរំ​នៅ​អាល់ម៉ូន-‌ឌីប្លា‌ថែម។

47. ពួក​គេ​ចាក​ចេញ​ពី​អាល់ម៉ូន-‌ឌីប្លា‌ថែម មក​បោះ​ជំរំ​នៅ​តំបន់​ភ្នំ​អាបា‌រីម ទល់​មុខ​នឹង​ក្រុង​នេបូរ។

48. ពួក​គេ​ចាក​ចេញ​ពី​តំបន់​ភ្នំ​អាបា‌រីម មក​បោះ​ជំរំ​នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

49. ពួក​គេ​បោះ​ជំរំ​ក្បែរ​ទន្លេ​យ័រដាន់ ចាប់​ពី​បេត-‌យេស៊ី‌ម៉ូត រហូត​ដល់​អេ‌បិល-‌ស៊ី‌ទីម នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់។

សូមអានជំពូកពេញលេញ ជន‌គណនា 33