គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 33:1-3 Khmer Standard Version (KHSV)

1. កាល​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប តាម​របៀប​រៀប​រយ ក្រោម​ការ​ដឹក​នាំ​របស់​លោក​ម៉ូសេ និង​លោក​អើរ៉ុន ពួក​គេ​បាន​ឈប់​តាម​ដំណាក់​ផ្សេងៗ។

2. លោក​ម៉ូសេ​បាន​កត់‌ត្រា​ទុក​ពី​ដំណាក់​មួយ​ទៅ​ដំណាក់​មួយ ដែល​ពួក​គេ​ធ្វើ​ដំណើរ​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​ឆ្លង​កាត់​ដំណាក់​ដូច​ត​ទៅ:

3. ពួក​គេ​បាន​ចេញ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ខែ​ទី​មួយ។ ក្រោយ​ពិធី​បុណ្យ​ចម្លង*​មួយ​ថ្ងៃ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ចេញ​ពី​ស្រុក​អេស៊ីប​ដោយ​មាន​សេរី‌ភាព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អេស៊ីប​ទាំង​អស់។

សូមអានជំពូកពេញលេញ ជន‌គណនា 33