គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 32:24-29 Khmer Standard Version (KHSV)

24. ចូរ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​សង់​របង​វាល​ស្មៅ​សម្រាប់​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា រួច​ធ្វើ​តាម​ពាក្យ​ដែល​អ្នក​រាល់​គ្នា​បាន​សន្យា​នោះ​ចុះ!»។

25. កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ជម្រាប​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​ប្របាទ​នឹង​ធ្វើ​តាម​ពាក្យ​ដែល​លោក​ម្ចាស់​បង្គាប់។

26. យើង​ខ្ញុំ​នឹង​ទុក​កូន​ចៅ ប្រពន្ធ ព្រម​ទាំង​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង​ខ្ញុំ​នៅ​តាម​ក្រុង​នានា ក្នុង​ស្រុក​កាឡាដ​នេះ

27. ហើយ​យើង​ខ្ញុំ​នឹង​រៀប‌ចំ​ខ្លួន​ជា​កង‌ទ័ព ទៅ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ តាម​ប្រសាសន៍​របស់​លោក​ម្ចាស់»។

28. លោក​ម៉ូសេ​បាន​ចេញ​បញ្ជា​ទៅ​បូជា‌ចារ្យ​អេឡាសារ លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​មេ​ដឹក​នាំ​អំបូរ​នានា​នៃ​កុល‌សម្ព័ន្ធ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ស្ដី​អំពី​កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​រូបេន។

29. លោក​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ឆ្លង​ទន្លេ​យ័រដាន់​ជា​មួយ​អ្នក​រាល់​គ្នា ទាំង​ប្រដាប់​អាវុធ​ធ្វើ​សឹក​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ពេល​ណា​អ្នក​រាល់​គ្នា​ដណ្ដើម​យក​បាន​ស្រុក​នោះ​ហើយ ចូរ​ប្រគល់​ទឹក​ដី​នៅ​ស្រុក​កាឡាដ​ឲ្យ​ពួក​គេ ទុក​ជា​កម្មសិទ្ធិ​ចុះ។

សូមអានជំពូកពេញលេញ ជន‌គណនា 32