គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 32:16-20 Khmer Standard Version (KHSV)

16. កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន ចូល​មក​ជិត​លោក​ម៉ូសេ ជម្រាប​ថា៖ «យើង​ខ្ញុំ​នឹង​សង់​របង​នៅ​ទី​នេះ សម្រាប់​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ ហើយ​សង់​ក្រុង​សម្រាប់​កូន​ចៅ​របស់​យើង​ខ្ញុំ។

17. បន្ទាប់​មក យើង​ខ្ញុំ​ប្រញាប់‌ប្រញាល់​រៀបចំ​ខ្លួន​ប្រដាប់​អាវុធ ដើរ​នៅ​មុខ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​យើង​ខ្ញុំ​នាំ​ពួក​គេ​ចូល​ទៅ​ដល់​ទឹក​ដី​របស់​ពួក​គេ។ កូន​ចៅ​របស់​យើង​ខ្ញុំ​នឹង​រស់​នៅ​ក្នុង​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំ ការពារ​មិន​ឲ្យ​អ្នក​ស្រុក​នេះ​ធ្វើ​អ្វី​ពួក​គេ​បាន។

18. រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​មិន​វិល​ត្រឡប់​មក​កាន់​ផ្ទះ​សំបែង មុន​ពេល​ជន‌ជាតិ​អ៊ីស្រា‌អែល​កាន់​កាប់​ទឹក​ដី ទុក​ជា​ចំណែក​មត៌ក​របស់​គេ​រៀងៗ​ខ្លួន​ឡើយ។

19. បើ​យើង​ខ្ញុំ​ទទួល​ទឹក​ដី​នៅ​ខាង​កើត​ទន្លេ​យ័រដាន់​នេះ ទុក​ជា​ចំណែក​មត៌ក យើង​ខ្ញុំ​នឹង​មិន​ទទួល​ទឹក​ដី​នៅ​ខាង​លិច​ទន្លេ​យ័រដាន់ ទុក​ជា​មត៌ក​របស់​យើង​ខ្ញុំ​ទេ»។

20. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ប្រសិន​បើ​អ្នក​រាល់​គ្នា​ធ្វើ​តាម​ពាក្យ​នេះ​មែន ហើយ​បើ​អ្នក​រាល់​គ្នា​ត្រៀម​ខ្លួន​ធ្វើ​សឹក នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់

សូមអានជំពូកពេញលេញ ជន‌គណនា 32