គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 32:1-6 Khmer Standard Version (KHSV)

1. កូន​ចៅ​រូបេន និង​កូន​ចៅ​កាដ មាន​ហ្វូង​សត្វ​យ៉ាង​ច្រើន​សំបើម​ណាស់។ ដោយ​ឃើញ​ថា​ស្រុក​យ៉ា‌ស៊ើរ និង​ស្រុក​កាឡាដ ជា​កន្លែង​ល្អ​សម្រាប់​ហ្វូង​សត្វ​របស់​ពួក​គេ

2. កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន នាំ​គ្នា​មក​ជម្រាប​លោក​ម៉ូសេ បូជា‌ចារ្យ​អេឡាសារ ព្រម​ទាំង​ពួក​មេ​ដឹក​នាំ​របស់​សហគមន៍​ដូច​ត​ទៅ៖

3. «ក្រុង​អាថា‌រ៉ូត ឌីបូន យ៉ា‌ស៊ើរ នីមរ៉ា ហែស‌បូន អេឡា‌លេ សេបាំ នេបូ និង​បេអូន

4. នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់​វាយ​យក​បាន នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល ជា​ស្រុក​ដ៏​ល្អ​សម្រាប់​ហ្វូង​សត្វ ហើយ​យើង​ខ្ញុំ​មាន​ហ្វូង​សត្វ​ច្រើន​ណាស់»។

5. ពួក​គេ​ពោល​ទៀត​ថា៖ «ប្រសិន​បើ​លោក​យល់​អធ្យាស្រ័យ​យើង​ខ្ញុំ សូម​មេត្តា​ប្រគល់​ស្រុក​នេះ​ឲ្យ​យើង​ខ្ញុំ​មក គឺ​មិន​បាច់​ឲ្យ​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ឡើយ»។

6. លោក​ម៉ូសេ​ឆ្លើយ​ទៅ​កូន​ចៅ​កាដ និង​កូន​ចៅ​រូបេន​វិញ​ថា៖ «ក្នុង​ពេល​ដែល​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា​ចេញ​ទៅ​ច្បាំង តើ​គួរ​ឲ្យ​អ្នក​រាល់​គ្នា​សំងំ​នៅ​ទី​នេះ​ឬ?

សូមអានជំពូកពេញលេញ ជន‌គណនា 32