គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 30:5-14 Khmer Standard Version (KHSV)

5. ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ឪពុក​នាង​បាន​ដឹង ហើយ​ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នាង​នឹង​មិន​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់​នោះ​ឡើយ។

6. ប្រសិន​បើ​នាង​រៀប‌ការ ក្រោយ​ពេល​នាង​បាន​បន់ និង​ជំពាក់​បំណន់​នោះ

7. ហើយ​នៅ​ថ្ងៃ​ដែល​ប្ដី​នាង​ដឹង តែ​នៅ​ស្ងៀម នោះ​នាង​ត្រូវ​ជំពាក់​បំណន់​ដែល​ខ្លួន​បាន​បន់។

8. ផ្ទុយ​ទៅ​វិញ នៅ​ថ្ងៃ​ដែល​ប្ដី​នាង​បាន​ដឹង ប្រសិន​បើ​គាត់​មិន​យល់​ស្រប​ទេ នោះ​គាត់​អាច​ចាត់​ទុក​បំណន់​ដែល​នាង​បាន​បន់ ជា​អសារ‌បង់ ហើយ​ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ឡើយ។

9. រីឯ​ស្ត្រី​មេ​ម៉ាយ​ប្ដី​ស្លាប់ ឬ​ស្ត្រី​មេ​ម៉ាយ​ប្ដី​លែង​វិញ បើ​នាង​បន់​អំពី​រឿង​អ្វី​មួយ នាង​នឹង​ជំពាក់​បំណន់​នោះ។

10. រីឯ​ស្ត្រី​ដែល​រស់​នៅ​ជា​មួយ​ប្ដី​បន់ ឬ​ស្បថ​អំពី​រឿង​អ្វី​មួយ

11. ពេល​ប្ដី​របស់​នាង​ដឹង តែ​នៅ​ស្ងៀម​មិន​ជំទាស់​ទេ នោះ​នាង​ជំពាក់​បំណន់​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​ស្បថ។

12. ក៏​ប៉ុន្តែ នៅ​ថ្ងៃ​ដែល​ប្ដី​របស់​នាង​ដឹង ប្រសិន​បើ​គាត់​ជំទាស់ នោះ​នាង​នឹង​មិន​ជំពាក់​បំណន់ ឬ​សម្បថ​ទាំង​ប៉ុន្មាន​ដែល​ខ្លួន​បាន​បន់ និង​ស្បថ​ឡើយ។ ដោយ​ប្ដី​ចាត់​ទុក​បំណន់ និង​សម្បថ​របស់​នាង​ជា​អសារ‌បង់ ព្រះ‌អម្ចាស់​មិន​ប្រកាន់​ទោស​នាង​ទេ។

13. ប្ដី​របស់​នាង​អាច​រក្សា​ទុក ឬ​ចាត់​ទុក​ជា​អសារ‌បង់​នូវ​បំណន់​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​បន់ និង​សម្បថ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​ស្បថ​ថា តម​ធ្វើ​ការ​អ្វី​មួយ។

14. នៅ​ថ្ងៃ​ដែល​ប្ដី​បាន​ឮ​ដំណឹង ប្រសិន​បើ​គាត់​នៅ​ស្ងៀម​រហូត​ដល់​ថ្ងៃ​បន្ទាប់ បាន​សេចក្ដី​ថា​គាត់​រក្សា​ទុក​គ្រប់​បំណន់ និង​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​នាង​បាន​សន្យា។ ដោយ​គាត់​នៅ​ស្ងៀម​ក្នុង​ថ្ងៃ​ដែល​គាត់​ឮ​ដំណឹង បាន​សេចក្ដី​ថា​គាត់​យល់​ស្រប។

សូមអានជំពូកពេញលេញ ជន‌គណនា 30