គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 3:1-11 Khmer Standard Version (KHSV)

1. នេះ​ជា​បញ្ជី​រាយ​នាម​កូន​ចៅ​របស់​លោក​អើរ៉ុន និង​លោក​ម៉ូសេ នៅ​គ្រា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​នៅ​លើ​ភ្នំ​ស៊ីណៃ។

2. កូន​របស់​លោក​អើរ៉ុន​មាន​រាយ​នាម​ដូច​ត​ទៅ: ណាដាប់ ជា​កូន​ច្បង អប៊ី‌ហ៊ូវ អេឡាសារ និង​អ៊ីថា‌ម៉ារ។

3. នេះ​ជា​ឈ្មោះ​កូន​ប្រុស​របស់​លោក​អើរ៉ុន ដែល​បាន​ទទួល​ការ​តែង‌តាំង​ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។

4. លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​បាត់​បង់​ជីវិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ។ លោក​ទាំង​ពីរ​គ្មាន​កូន​ប្រុស​ទេ។ លោក​អេ‌ឡា‌សារ និង​លោក​អ៊ីថា‌ម៉ារ បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ ក្រោម​បន្ទុក​របស់​លោក​អើរ៉ុន ជា​ឪពុក។

5. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

6. «ចូរ​នាំ​កុល‌សម្ព័ន្ធ​លេវី​ចូល​មក ហើយ​ឲ្យ​ពួក​គេ​នៅ​ក្រោម​បង្គាប់​របស់​បូជា‌ចារ្យ​អើរ៉ុន ដើម្បី​ជួយ​បំពេញ​ការ‌ងារ​គាត់។

7. ពួក​គេ​មាន​ភារ‌កិច្ច​បំពេញ​មុខ‌ងារ​បម្រើ​អើរ៉ុន និង​បម្រើ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល នៅ​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ គឺ​ពួក​គេ​បម្រើ​កិច្ចការ​នៅ​ក្នុង​ព្រះ‌ពន្លា។

8. ពួក​គេ​ត្រូវ​ថែ​ទាំ​គ្រឿង​បរិក្ខារ​ទាំង​អស់​របស់​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​បម្រើ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​បំពេញ​មុខ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា។

9. ចូរ​ប្រគល់​កុល‌សម្ព័ន្ធ​លេវី​ទៅ​ឲ្យ​អើរ៉ុន និង​កូនៗ​របស់​គាត់ ដ្បិត​យើង​បាន​ញែក​ពួក​គេ​ចេញ​ពី​ប្រជា‌ជន​អ៊ីស្រា‌អែល ប្រគល់​ផ្ដាច់​ឲ្យ​អើរ៉ុន។

10. ចូរ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុសៗ​របស់​គាត់ ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ទី‌សក្ការៈ​នេះ នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

11. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖

សូមអានជំពូកពេញលេញ ជន‌គណនា 3