ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 29 Khmer Standard Version (KHSV)

យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​ជយ‌ឃោសន៍

1. «នៅ​ថ្ងៃ​ទី​មួយ​នៃ​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​ជយ‌ឃោសន៍។

2. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

3. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​លាយ​នឹង​ប្រេង​ចំនួន​បី​ភាគ​ដប់​នៃ​អេផា សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល

4. និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

5. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា

6. ថែម​ពី​លើ​តង្វាយ​ដុត​ប្រចាំ​ខែ និង​តង្វាយ​ម្សៅ​ដែល​ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ ដូច​មាន​កំណត់​ទុក​ក្នុង​ក្បួន​តម្រា។ នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។

យញ្ញ‌បូជា​សម្រាប់​ថ្ងៃ​បុណ្យ​រំដោះ​បាប

7. «នៅ​ថ្ងៃ​ទី​ដប់​ក្នុង​ខែ​ទី​ប្រាំ‌ពីរ​នេះ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ហើយ​តម​អាហារ។ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

8. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

9. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង សម្រាប់​គោ ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល

10. និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

11. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​សុំ​រំដោះ​បាប តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

យញ្ញ‌បូជា​សម្រាប់​បុណ្យ​បារាំ

12. «នៅ​ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ គឺ​ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

13. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ ចំនួន​ដប់‌បួន មក​ថ្វាយ ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ ក្នុង​ចំណោម​គោ​ទាំង​ដប់​បី ពីរ​ភាគ​ដប់​នៃ​អេផា សម្រាប់​ចៀម​ឈ្មោល​នីមួយៗ ក្នុង​ចំណោម​ចៀម​ឈ្មោល​ទាំង​ពីរ

15. និង​មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​នីមួយៗ ក្នុង​ចំណោម​កូន​ចៀម​ទាំង​ដប់‌បួន។

16. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

17. នៅ​ថ្ងៃ​ទី​ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

18. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

19. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

20. នៅ​ថ្ងៃ​ទី​បី ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​មួយ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

21. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

22. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

23. នៅ​ថ្ងៃ​ទី​បួន ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ដប់​ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

24. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

25. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

26. នៅ​ថ្ងៃ​ទី​ប្រាំ​ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បួន ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

27. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា​តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

28. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ថ្វាយ​ជា​មួយ។

29. នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ​បី ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

30. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ​ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

31. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

32. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ប្រាំ‌ពីរ ចៀម​ឈ្មោល​ពីរ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ដប់‌បួន

33. មក​ថ្វាយ​ជា​មួយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

34. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

35. នៅ​ថ្ងៃ​ទី​ប្រាំ​បី​ជា​ថ្ងៃ​បុណ្យ​ធំ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

36. ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​មួយ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

37. ត្រូវ​ថ្វាយ​ជា​មួយ​តង្វាយ​ម្សៅ និង​ស្រា តាម​ចំនួន​គោ ចៀម​ឈ្មោល និង​កូន​ចៀម ដូច​បាន​បង្គាប់​ទុក។

38. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ។

39. នេះ​ជា​តង្វាយ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​ពិធី​បុណ្យ​ធំ​របស់​អ្នក​រាល់​គ្នា ថែម​ពី​លើ​តង្វាយ​ដុត​ទាំង​មូល តង្វាយ​ម្សៅ និង​ស្រា ព្រម​ទាំង​យញ្ញ‌បូជា​មេត្រី‌ភាព សម្រាប់​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត»។

40. លោក​ម៉ូសេ​ថ្លែង​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​នូវ​ព្រះ‌បន្ទូល​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក។