គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 28:20-31 Khmer Standard Version (KHSV)

20. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង សម្រាប់​គោ​មួយ ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល​មួយ

21. មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​មួយ។

22. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

23. ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញ‌បូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។

24. រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ថ្វាយ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

25. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ»។

26. «នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

27. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

28. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ

29. ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

30. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

31. ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។

សូមអានជំពូកពេញលេញ ជន‌គណនា 28