ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 28 Khmer Standard Version (KHSV)

យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​បង្គាប់​កូន​ចៅ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​យក​ចិត្ត​ទុក​ដាក់​នាំ​យក​តង្វាយ និង​អាហារ​សម្រាប់​ដុត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ឲ្យ​បាន​តាម​ពេល​កំណត់ គឺ​តង្វាយ​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

3. រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ​ដែល​មាន​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។ តង្វាយ​ដុត​ទាំង​មូល​នេះ​ជា​តង្វាយ​ដែល​ត្រូវ​ថ្វាយ​ជា‌និច្ច​និរន្តរ៍​ត​រៀង​ទៅ។

4. ចូរ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។

5. ត្រូវ​យក​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​ផង។

6. នេះ​ជា​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍​ដែល​គេ​ថ្វាយ​នៅ​លើ​ភ្នំ​ស៊ីណៃ គឺ​ជា​តង្វាយ​ដុត​ទាំង​មូល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

7. ត្រូវ​យក​ស្រា​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​នីមួយៗ​ផង​ដែរ។ ចូរ​ធ្វើ​ពិធី​ច្រួច‌ស្រា​ថ្វាយ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ទី‌សក្ការៈ។

8. ចូរ​ថ្វាយ​កូន​ចៀម​ទី​ពីរ​នៅ​ពេល​ល្ងាច ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា ដូច​នៅ​ពេល​ព្រឹក​ដែរ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។

យញ្ញ‌បូជា​នៅ​ថ្ងៃ​សប្ប័ទ

9. «នៅ​ថ្ងៃ​សប្ប័ទ* អ្នក​រាល់​គ្នា​ត្រូវ​យក​កូន​ចៀម​ពីរ​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ មក​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង និង​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច។

10. រាល់​ថ្ងៃ​សប្ប័ទ ចូរ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​នេះ​ថែម​ពី​លើ​តង្វាយ​ដុត និង​ស្រា​ដែល​ត្រូវ​ថ្វាយ​ប្រចាំ​ថ្ងៃ»។

យញ្ញ‌បូជា​ប្រចាំ​ខែ

11. «នៅ​ដើម​ខែ ត្រូវ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

12. គោ​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង។ ចៀម​ឈ្មោល​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​ពីរ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។

13. កូន​ចៀម​នីមួយៗ​ត្រូវ​ថ្វាយ​ជា​មួយ​ម្សៅ​ម៉ដ្ដ​មួយ​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. រីឯ​ស្រា​សម្រាប់​ធ្វើ​ពិធី​ច្រួច ត្រូវ​ថ្វាយ​ស្រា​ទំពាំង‌បាយជូរ​កន្លះ​ហ៊ីន*​សម្រាប់​គោ​ស្ទាវ​មួយ មួយ​ភាគ​បី​នៃ​ហ៊ីន សម្រាប់​ចៀម​ឈ្មោល​មួយ និង​មួយ​ភាគ​បួន​នៃ​ហ៊ីន​សម្រាប់​កូន​ចៀម​មួយ។ នេះ​ជា​តង្វាយ​ដុត​ដែល​ត្រូវ​ថ្វាយ​នៅ​ដើម​ខែ គឺ​ក្នុង​មួយ​ឆ្នាំៗ​ត្រូវ​ថ្វាយ​រៀង​រាល់​ខែ។

15. លើស​ពី​នេះ ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ទៀត​ជា​តង្វាយ​រំដោះ​បាប ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា​ដែល​ត្រូវ​ច្រួច​ជា​មួយ»។

យញ្ញ‌បូជា​សម្រាប់​ពិធី​បុណ្យ​ចម្លង

16. «នៅ​ថ្ងៃ​ទី​ដប់‌បួន​ក្នុង​ខែ​ទី​មួយ ជា​ថ្ងៃ​បុណ្យ​ចម្លង*​របស់​ព្រះ‌អម្ចាស់។

17. ថ្ងៃ​ទី​ដប់​ប្រាំ​ក្នុង​ខែ​នោះ ជា​ថ្ងៃ​ផ្ដើម​បុណ្យ។ អ្នក​រាល់​គ្នា​ត្រូវ​បរិភោគ​នំប៉័ង​ឥត​មេ ក្នុង​អំឡុង​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

18. នៅ​ថ្ងៃ​ទី​មួយ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

19. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប​ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​តង្វាយ​ដុត​ទាំង​មូល។

20. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា* លាយ​នឹង​ប្រេង សម្រាប់​គោ​មួយ ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល​មួយ

21. មួយ​ភាគ​ដប់​នៃ​អេផា សម្រាប់​កូន​ចៀម​មួយ។

22. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ​រំដោះ​បាប ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

23. ត្រូវ​ថ្វាយ​សត្វ​ទាំង​នេះ​ជា​យញ្ញ‌បូជា​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ ដែល​អ្នក​រាល់​គ្នា​ថ្វាយ​នៅ​ពេល​ព្រឹក។

24. រៀង​រាល់​ថ្ងៃ ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ ចូរ​យក​អាហារ​ទាំង​នោះ​មក​ដុត ថ្វាយ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។ ត្រូវ​ថ្វាយ​តង្វាយ​នេះ​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​ស្រា ដែល​ត្រូវ​ច្រួច​ជា​មួយ។

25. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​នៃ​ពិធី​បុណ្យ ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ នៅ​ថ្ងៃ​នោះ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ»។

យញ្ញ‌បូជា​សម្រាប់​បុណ្យ​ថ្ងៃ​ទី​ហា‌សិប

26. «នៅ​ថ្ងៃ​បុណ្យ​ផល​ដំបូង ជា​ថ្ងៃ​អ្នក​រាល់​គ្នា​យក​ស្រូវ​ទើប​នឹង​ច្រូត​មក​ថ្វាយ​ព្រះ‌អម្ចាស់ ក្នុង​ឱកាស​បុណ្យ​ថ្ងៃ​ទី​ហា‌សិប ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នឿយ‌ហត់​ឡើយ។

27. ចូរ​យក​គោ​ស្ទាវ​ឈ្មោល​ពីរ ចៀម​ឈ្មោល​មួយ និង​កូន​ចៀម​អាយុ​មួយ​ខួប ល្អ​ឥត​ខ្ចោះ​ចំនួន​ប្រាំ‌ពីរ មក​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

28. ត្រូវ​ថ្វាយ​ម្សៅ​ម៉ដ្ដ​បី​ភាគ​ដប់​នៃ​អេផា លាយ​ជា​មួយ​ប្រេង សម្រាប់​គោ​នីមួយៗ

29. ពីរ​ភាគ​ដប់​នៃ​អេផា​សម្រាប់​ចៀម​ឈ្មោល និង​មួយ​ភាគ​ដប់​នៃ​អេផា​សម្រាប់​កូន​ចៀម​នីមួយៗ​ក្នុង​ចំណោម​កូន​ចៀម​ទាំង​ប្រាំ‌ពីរ។

30. ត្រូវ​ថ្វាយ​ពពែ​ឈ្មោល​មួយ​ជា​តង្វាយ ដើម្បី​ធ្វើ​ពិធី​លោះ​បាប​ឲ្យ​អ្នក​រាល់​គ្នា។

31. ត្រូវ​ថ្វាយ​យញ្ញ‌បូជា​ទាំង​នេះ ព្រម​ទាំង​ស្រា​ដែល​ត្រូវ​ធ្វើ​ពិធី​ច្រួច​ថែម​ពី​លើ​តង្វាយ​ដុត​ជា‌និច្ច​និរន្តរ៍ និង​តង្វាយ​ម្សៅ ដែល​ត្រូវ​ថ្វាយ​ជា​មួយ។ ត្រូវ​យក​សត្វ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ថ្វាយ»។