គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 26:8-22 Khmer Standard Version (KHSV)

8. កូន​របស់​លោក​ប៉ាលូវ គឺ​អេលាប

9. កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​តំណាង​របស់​ប្រជា‌ជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​គ្រា​ដែល​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

10. ពេល​នោះ ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។

11. ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។

12. កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យេមូ‌អែល ជា​ពូជ‌ពង្ស​របស់​លោក​យេមូ‌អែល អំបូរ​យ៉ាមីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាគីន

13. អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស អំបូរ​សូល​ជា​ពូជ‌ពង្ស​របស់​លោក​សូល។

14. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​ទាំង​អស់ ២២ ២០០ នាក់។

15. កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជ‌ពង្ស​របស់​លោក​សេផូន អំបូរ​ហាក់‌គី​ជា​ពូជ‌ពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូនី

16. អំបូរ​អូសនី​ជា​ពូជ‌ពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជ‌ពង្ស​របស់​លោក​អេរី។

17. អំបូរ​អើរ៉ូដ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ូដ អំបូរ​អើរេ‌លី​ជា​ពូជ‌ពង្ស​របស់​លោក​អើរេ‌លី។

18. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​គេ​ជំរឿន​បាន ៤០ ៥០០ នាក់។

19. កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។

20. កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស។

21. កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រុន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រុន អំបូរ​ហាមូល ជា​ពូជ‌ពង្ស​របស់​លោក​ហាមូល។

22. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦ ៥០០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 26