គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 26:61-65 Khmer Standard Version (KHSV)

61. លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។

62. ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

63. នេះ​ជា​ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ​បាន​ជំរឿន នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

64. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​នៅ​សល់​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អើរ៉ុន បាន​ជំរឿន​លើក​មុន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ

65. ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក‌លែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។

សូមអានជំពូកពេញលេញ ជន‌គណនា 26