42. កូនចៅរបស់លោកដាន់ តាមអំបូររបស់ពួកគេមាន: អំបូរហ៊ូស៊ីមជាពូជពង្សរបស់លោកហ៊ូស៊ីម។ អ្នកទាំងនោះជាកូនចៅរបស់លោកដាន់តាមអំបូររបស់ពួកគេ។
43. សរុបអំបូរកូនចៅរបស់លោកហ៊ូស៊ីម ដែលគេជំរឿនបានមានចំនួន ៦៤ ៤០០ នាក់។
44. កូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេមាន: អំបូរយីមណាជាពូជពង្សរបស់លោកយីមណា អំបូរយីសវីជាពូជពង្សរបស់លោកយីសវី អំបូរបេរាជាពូជពង្សរបស់លោកបេរា។
45. កូនចៅរបស់លោកបេរ៉ាមានអំបូរហេប៊ើរជាពូជពង្សរបស់លោកហេប៊ើរ អំបូរម៉ាល់គាលជាពូជពង្សរបស់លោកម៉ាល់គាល។
46. កូនស្រីរបស់លោកអេស៊ើរ គឺនាងសេរ៉ា។
47. អ្នកទាំងនោះជាកូនចៅរបស់លោកអេស៊ើរ តាមអំបូររបស់ពួកគេ ដែលគេជំរឿនបាន ៥៣ ៤០០ នាក់។
48. កូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេមាន: អំបូរយ៉ាស៊ាលជាពូជពង្សរបស់លោកយ៉ាស៊ាល អំបូរគូនីជាពូជពង្សរបស់លោកគូនី
49. អំបូរយេស៊ើរជាពូជពង្សរបស់លោកយ៉ាស៊ើរ អំបូរស៊ីឡិមជាពូជពង្សរបស់លោកស៊ីឡិម។
50. អ្នកទាំងនោះជាកូនចៅរបស់លោកណែបថាលី តាមអំបូររបស់ពួកគេដែលគេជំរឿនបាន ៤៥ ៤០០ នាក់។
51. ចំនួនរបស់ជនជាតិអ៊ីស្រាអែល ដែលគេបានជំរឿន មានទាំងអស់ ៦០១ ៧៣០ នាក់។
52. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
53. «ត្រូវចែកទឹកដីឲ្យកុលសម្ព័ន្ធអ៊ីស្រាអែលទុកជាកេរមត៌ក តាមចំនួនរបស់ពួកគេ
54. គឺកុលសម្ព័ន្ធដែលមានគ្នាច្រើនត្រូវចែកទឹកដីឲ្យច្រើន ហើយកុលសម្ព័ន្ធដែលមានគ្នាតិចត្រូវចែកឲ្យតិច។ ត្រូវចែកទឹកដីឲ្យពួកគេ តាមចំនួនដែលបានជំរឿន។