គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 26:1-6 Khmer Standard Version (KHSV)

1. បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន​ថា៖

2. «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​អាច​បម្រើ​កង‌ទ័ព​បាន»។

3. លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ

4. ឲ្យ​ជំរឿន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ចាក​ចេញ​មក​ពី​ស្រុក​អេស៊ីប មាន​ដូច​ត​ទៅ៖

5. កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល​មាន: អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូវ

6. អំបូរ​ហេស្រុន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រុន អំបូរ​កើមី​ជា​ពូជ‌ពង្ស​របស់​លោក​កើមី។

សូមអានជំពូកពេញលេញ ជន‌គណនា 26