ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 26 Khmer Standard Version (KHSV)

ការ​ជំរឿន​ប្រជា‌ជន​លើក​ទី​ពីរ

1. បន្ទាប់​ពី​គ្រោះ​កាច​នោះ​មក ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អេឡាសារ ជា​កូន​របស់​លោក​បូជា‌ចារ្យ​អើរ៉ុន​ថា៖

2. «ចូរ​ជំរឿន​ប្រជា‌ជន​ក្នុង​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ដោយ​គិត​ចាប់​ពី​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ តាម​អំបូរ​របស់​ពួក​គេ គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ដែល​អាច​បម្រើ​កង‌ទ័ព​បាន»។

3. លោក​ម៉ូសេ និង​លោក​អេឡាសារ ក៏​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ដែល​នៅ​ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ

4. ឲ្យ​ជំរឿន​ប្រជា‌ជន​ដែល​មាន​អាយុ​ម្ភៃ​ឆ្នាំ​ឡើង​ទៅ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។ កូន​ចៅ​អ៊ីស្រា‌អែល ដែល​បាន​ចាក​ចេញ​មក​ពី​ស្រុក​អេស៊ីប មាន​ដូច​ត​ទៅ៖

5. កុល‌សម្ព័ន្ធ​រូបេន: កូន​ចៅ​របស់​លោក​រូបេន ជា​កូន​ច្បង​របស់​លោក​អ៊ីស្រា‌អែល​មាន: អំបូរ​ហេណុក ជា​ពូជ‌ពង្ស​របស់​លោក​ហេណុក អំបូរ​ប៉ាលូវ​ជា​ពូជ‌ពង្ស​របស់​លោក​ប៉ាលូវ

6. អំបូរ​ហេស្រុន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រុន អំបូរ​កើមី​ជា​ពូជ‌ពង្ស​របស់​លោក​កើមី។

7. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​រូបេន មាន​ចំនួន​ទាំង​អស់ ៤៣ ៧៣០ នាក់។

8. កូន​របស់​លោក​ប៉ាលូវ គឺ​អេលាប

9. កូន​របស់​លោក​អេលាប គឺ​នេមូល ដាថាន និង​អប៊ី‌រ៉ាម។ លោក​ដាថាន និង​លោក​អប៊ី‌រ៉ាម ជា​តំណាង​របស់​ប្រជា‌ជន ហើយ​ចូល​ដៃ​ជា​មួយ​បក្ស​ពួក​របស់​លោក​កូរេ លើក​គ្នា​ប្រឆាំង​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​គ្រា​ដែល​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

10. ពេល​នោះ ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។

11. ចំណែក​ឯ​កូន​ចៅ​របស់​លោក​កូរេ​ពុំ​បាន​ស្លាប់​ទេ។

12. កូន​ចៅ​របស់​លោក​ស៊ីម្មាន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យេមូ‌អែល ជា​ពូជ‌ពង្ស​របស់​លោក​យេមូ‌អែល អំបូរ​យ៉ាមីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាមីន អំបូរ​យ៉ាគីន​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាគីន

13. អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស អំបូរ​សូល​ជា​ពូជ‌ពង្ស​របស់​លោក​សូល។

14. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន មាន​ចំនួន​ទាំង​អស់ ២២ ២០០ នាក់។

15. កូន​ចៅ​របស់​លោក​កាដ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេផូន​ជា​ពូជ‌ពង្ស​របស់​លោក​សេផូន អំបូរ​ហាក់‌គី​ជា​ពូជ‌ពង្ស​របស់​លោក​ហាគី អំបូរ​ស៊ូនី​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូនី

16. អំបូរ​អូសនី​ជា​ពូជ‌ពង្ស​របស់​លោក​អូសនី អំបូរ​អេរី​ជា​ពូជ‌ពង្ស​របស់​លោក​អេរី។

17. អំបូរ​អើរ៉ូដ ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ូដ អំបូរ​អើរេ‌លី​ជា​ពូជ‌ពង្ស​របស់​លោក​អើរេ‌លី។

18. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​កាដ ដែល​គេ​ជំរឿន​បាន ៤០ ៥០០ នាក់។

19. កូន​របស់​លោក​យូដា​មាន​អ៊ើរ និង​អូណាន ក៏​ប៉ុន្តែ អ្នក​ទាំង​ពីរ​បាន​ស្លាប់​នៅ​ស្រុក​កាណាន។

20. កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​យូដា តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេឡា​ជា​ពូជ‌ពង្ស​របស់​លោក​សេឡា អំបូរ​ពេរេស ជា​ពូជ‌ពង្ស​របស់​លោក​ពេរេស អំបូរ​សេ‌រ៉ាស​ជា​ពូជ‌ពង្ស​របស់​លោក​សេ‌រ៉ាស។

21. កូន​ចៅ​របស់​ពេរេស គឺ​អំបូរ​ហេស្រុន​ជា​ពូជ‌ពង្ស​របស់​លោក​ហេស្រុន អំបូរ​ហាមូល ជា​ពូជ‌ពង្ស​របស់​លោក​ហាមូល។

22. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​យូដា ដែល​គេ​ជំរឿន​បាន ៧៦ ៥០០ នាក់។

23. កូន​ចៅ​របស់​លោក​អ៊ីសា‌ខារ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ថូឡា​ជា​ពូជ‌ពង្ស​របស់​លោក​ថូឡា អំបូរ​ពូវ៉ា​ជា​ពូជ‌ពង្ស​របស់​លោក​ពូវ៉ា

24. អំបូរ​យ៉ាស៊ូប ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ូប អំបូរ​ស៊ីម‌រ៉ូន​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីម‌រ៉ូន។

25. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ ដែល​គេ​ជំរឿន​បាន ៦៤ ៣០០ នាក់។

26. កូន​ចៅ​របស់​លោក​សាប់​យូឡូន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​សេរ៉ែដ​ជា​ពូជ‌ពង្ស​របស់​លោក​សេរ៉ែដ អំបូរ​អេឡូន​ជា​ពូជ‌ពង្ស​របស់​លោក​អេឡូន អំបូរ​យ៉ាលាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាលាល។

27. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន ដែល​គេ​ជំរឿន​បាន ៦០ ៥០០ នាក់។

28. កូន​ចៅ​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ គឺ​ម៉ាណា‌សេ និង​អេប្រាអ៊ីម។

29. កូន​ចៅ​របស់​លោក​ម៉ាណា‌សេ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ម៉ាកៀរ​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាកៀរ។ កូន​របស់​លោក​ម៉ាកៀរ គឺ​លោក​កាឡាដ ដែល​ជា​បុព្វ​បុរស​របស់​អំបូរ​កាឡាដ។

30. កូន​ចៅ​របស់​លោក​កាឡាដ​មាន: អំបូរ​យេស៊ើរ ជា​ពូជ‌ពង្ស​របស់​លោក​យេស៊ើរ អំបូរ​ហេឡេក​ជា​ពូជ‌ពង្ស​របស់​លោក​ហេឡេក

31. អំបូរ​អាស‌រាល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌រាល អំបូរ​ស៊ីគែម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីគែម

32. អំបូរ​សេមី‌ដា​ជា​ពូជ‌ពង្ស​របស់​លោក​សេមី‌ដា អំបូរ​ហេភើរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេភើរ។

33. លោក​ស្លូផិ‌ហាត​ដែល​ត្រូវ​ជា​កូន​របស់​លោក​ហេភើរ គ្មាន​កូន​ប្រុស​ទេ គឺ​មាន​តែ​កូន​ស្រី។ កូន​ស្រី​របស់​លោក​ស្លូផិ‌ហាត​មាន: ម័សឡា ណូហា ហុកឡា មីលកា និង​ធើសា។

34. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​គេ​ជំរឿន​បាន ៥២ ៧០០ នាក់។

35. កូន​ចៅ​របស់​លោក​អេប្រាអ៊ីម តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ស៊ូថេ‌ឡា​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូថេ‌ឡា អំបូរ​បេគើរ​ជា​ពូជ‌ពង្ស​របស់​លោក​បេគើរ អំបូរ​ថាហាន​ជា​ពូជ‌ពង្ស​របស់​លោក​ថាហាន។

36. កូន​ចៅ​របស់​លោក​ស៊ូថេ‌ឡា​មាន: អំបូរ​អេរ៉ាន​ជា​ពូជ‌ពង្ស​របស់​លោក​អេរ៉ាន។

37. អ្នក​ទាំង​នោះ​ជា​អំបូរ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម ដែល​គេ​ជំរឿន​បាន ៣២ ៥០០ នាក់។

38. កូន​ចៅ​របស់​លោក​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​បេឡា​ជា​ពូជ‌ពង្ស​របស់​លោក​បេឡា អំបូរ​អាស‌បែល​ជា​ពូជ‌ពង្ស​របស់​លោក​អាស‌បែល អំបូរ​អេហ៊ី‌រ៉ាម​ជា​ពូជ‌ពង្ស​របស់​លោក​អេហ៊ី‌រ៉ាម។

39. អំបូរ​ស៊ូផាម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ូផាម អំបូរ​ហ៊ូផាម​ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូផាម។

40. កូន​ចៅ​របស់​លោក​បេឡា​មាន​លោក​អើឌ និង​ណាម៉ាន។ អំបូរ​អើឌ​ជា​ពូជ‌ពង្ស​របស់​លោក​អើឌ អំបូរ​ណាម៉ាន​ជា​ពូជ‌ពង្ស​របស់​លោក​ណាម៉ាន។

41. អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៦០០ នាក់។

42. កូន​ចៅ​របស់​លោក​ដាន់ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​ហ៊ូស៊ីម​ជា​ពូជ‌ពង្ស​របស់​លោក​ហ៊ូស៊ីម។ អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ដាន់​តាម​អំបូរ​របស់​ពួក​គេ។

43. សរុប​អំបូរ​កូន​ចៅ​របស់​លោក​ហ៊ូស៊ីម ដែល​គេ​ជំរឿន​បាន​មាន​ចំនួន ៦៤ ៤០០ នាក់។

44. កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យីមណា​ជា​ពូជ‌ពង្ស​របស់​លោក​យីមណា អំបូរ​យីសវី​ជា​ពូជ‌ពង្ស​របស់​លោក​យីសវី អំបូរ​បេរា​ជា​ពូជ‌ពង្ស​របស់​លោក​បេរា។

45. កូន​ចៅ​របស់​លោក​បេរ៉ា​មាន​អំបូរ​ហេប៊ើរ​ជា​ពូជ‌ពង្ស​របស់​លោក​ហេប៊ើរ អំបូរ​ម៉ាល់‌គាល​ជា​ពូជ‌ពង្ស​របស់​លោក​ម៉ាល់‌គាល។

46. កូន​ស្រី​របស់​លោក​អេ‌ស៊ើរ គឺ​នាង​សេរ៉ា។

47. អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​អេ‌ស៊ើរ តាម​អំបូរ​របស់​ពួក​គេ ដែល​គេ​ជំរឿន​បាន ៥៣ ៤០០ នាក់។

48. កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​មាន: អំបូរ​យ៉ាស៊ាល​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ាស៊ាល អំបូរ​គូនី​ជា​ពូជ‌ពង្ស​របស់​លោក​គូនី

49. អំបូរ​យេស៊ើរ​ជា​ពូជ‌ពង្ស​របស់​លោក​យ៉ា‌ស៊ើរ អំបូរ​ស៊ីឡិម​ជា​ពូជ‌ពង្ស​របស់​លោក​ស៊ីឡិម។

50. អ្នក​ទាំង​នោះ​ជា​កូន​ចៅ​របស់​លោក​ណែប‌ថាលី តាម​អំបូរ​របស់​ពួក​គេ​ដែល​គេ​ជំរឿន​បាន ៤៥ ៤០០ នាក់។

51. ចំនួន​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គេ​បាន​ជំរឿន មាន​ទាំង​អស់ ៦០១ ៧៣០ នាក់។

52. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

53. «ត្រូវ​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល​ទុក​ជា​កេរ‌មត៌ក តាម​ចំនួន​របស់​ពួក​គេ

54. គឺ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​ច្រើន​ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ច្រើន ហើយ​កុល‌សម្ព័ន្ធ​ដែល​មាន​គ្នា​តិច​ត្រូវ​ចែក​ឲ្យ​តិច។ ត្រូវ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ តាម​ចំនួន​ដែល​បាន​ជំរឿន។

55. ប៉ុន្តែ ការ​បែង​ចែក​ទឹក​ដី​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​ចាប់​ឆ្នោត គឺ​កុល‌សម្ព័ន្ធ​នីមួយៗ​នឹង​ទទួល​ទឹក​ដី តាម​ឈ្មោះ​កុល‌សម្ព័ន្ធ​នៃ​បុព្វ​បុរស​របស់​ខ្លួន។

56. ទឹក​ដី​នេះ​នឹង​ត្រូវ​ចែក​ឲ្យ​ពួក​គេ តាម​ចំនួន​តិច ឬ​ច្រើន ដោយ​ការ​ចាប់​ឆ្នោត»។

57. ចំណែក​ឯ​ពួក​លេវី​ដែល​បាន​ជំរឿន តាម​អំបូរ​របស់​ពួក​គេ​មាន​ដូច​ត​ទៅ: អំបូរ​គើរ‌សុន​ជា​ពូជ‌ពង្ស​របស់​លោក​គើសុន អំបូរ​កេហាត់​ជា​ពូជ‌ពង្ស​របស់​លោក​កេហាត់ និង​អំបូរ​ម៉្រារី​ជា​ពូជ‌ពង្ស​របស់​លោក​ម៉្រារី។

58. រីឯ​អំបូរ​ឯ​ទៀតៗ​នៃ​កូន​ចៅ​លេវី​មាន​អំបូរ​លីបនី អំបូរ​ហេប្រូន អំបូរ​ម៉ាស់‌លី អំបូរ​មូស៊ី និង​អំបូរ​កូរេ។ លោក​កេហាត់​ត្រូវ​ជា​ឪពុក​របស់​លោក​អាំរ៉ាម។

59. ភរិយា​របស់​លោក​អាំរ៉ាម​ឈ្មោះ​នាង​យ៉ូកិ‌បិត ជា​កូន​របស់​លេវី​ដែល​កើត​នៅ​ស្រុក​អេស៊ីប។ នាង​បង្កើត​កូន​ជូន​លោក​អាំរ៉ាម​បី​នាក់ គឺ​លោក​អើរ៉ុន លោក​ម៉ូសេ និង​នាង​ម៉ារាម ជា​បង​ស្រី​របស់​លោក។

60. លោក​អើរ៉ុន​បង្កើត​បាន​លោក​ណាដាប់ លោក​អប៊ី‌ហ៊ូវ លោក​អេឡាសារ និង​លោក​អ៊ីថា‌ម៉ារ។

61. លោក​ណាដាប់ និង​លោក​អប៊ី‌ហ៊ូវ បាន​ស្លាប់ នៅ​ពេល​លោក​ទាំង​ពីរ​យក​ភ្លើង​មិន​សក្ការៈ​ទៅ​ថ្វាយ​ព្រះ‌អម្ចាស់។

62. ចំនួន​ពួក​លេវី​ដែល​គេ​បាន​ជំរឿន គិត​ចាប់​ពី​អាយុ​មួយ​ខែ​ឡើង​ទៅ មាន​ចំនួន ២៣ ០០០ នាក់។ គេ​ពុំ​បាន​រាប់​ពួក​លេវី​បញ្ចូល​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ ព្រោះ​ពួក​គេ​ពុំ​ត្រូវ​ទទួល​ចំណែក​ទឹក​ដី​ជា​កេរ‌មត៌ក ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ។

63. នេះ​ជា​ចំនួន​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អេឡាសារ​បាន​ជំរឿន នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ក្បែរ​ទន្លេ​យ័រដាន់ ទល់​មុខ​នឹង​ក្រុង​យេរីខូ។

64. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​នេះ គ្មាន​នៅ​សល់​អស់​អ្នក​ដែល​លោក​ម៉ូសេ និង​បូជា‌ចារ្យ​អើរ៉ុន បាន​ជំរឿន​លើក​មុន នៅ​វាល​រហោ‌ស្ថាន​ស៊ីណៃ​ឡើយ

65. ដ្បិត​ព្រះ‌អម្ចាស់​បាន​ប្រកាស​ថា ពួក​គេ​នឹង​ត្រូវ​ស្លាប់​ក្នុង​វាល​រហោ‌ស្ថាន​ទាំង​អស់​គ្នា លើក‌លែង​តែ​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន​ប៉ុណ្ណោះ។