គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 24:17-25 Khmer Standard Version (KHSV)

17. ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គតែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះតែ​មិន​មែន​នៅ​ជិត​ទេ។មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុបមាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែលស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។

18. ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុមនឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។

19. ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យជា​ក្សត្រា‌ធិរាជ។ព្រះ‌អង្គ​នឹង​កម្ទេច​អស់​អ្នកដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុង»។

20. ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេកលោក​បាឡាម​ថ្លែង​ថា៖«អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែនប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

21. ពេល​ឃើញ​ជន‌ជាតិ​កែនលោក​ថ្លែង​ថា៖«អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។

22. ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះអាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។

23. លោក​ថ្លែង​ទៀត​ថា៖«ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោសតើ​នរណា​អាច​រស់​រាន​បាន!

24. មាន​ទ័ព​សំពៅ​មក​ពី​ស្រុក​គីទីមពួក​គេ​នឹង​បង្ក្រាប​អាស‌ស៊ើរ និង​ហេប៊ើរក៏​ប៉ុន្តែ អ្នក​ទាំង​នោះ​ក៏​នឹង​ត្រូវ​អន្តរាយ​ដែរ»។

25. លោក​បាឡាម​ក្រោក​ឡើង វិល​ត្រឡប់​ទៅ​ស្រុក​របស់​លោក​វិញ រីឯ​ព្រះ‌បាទ​បាឡាក់​ក៏​ចាក​ចេញ​ទៅ​ដែរ។

សូមអានជំពូកពេញលេញ ជន‌គណនា 24