គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 24:11-23 Khmer Standard Version (KHSV)

11. ឥឡូវ​នេះ ចូរ​លោក​រត់​ទៅ​ផ្ទះ​របស់​លោក​វិញ​ទៅ! យើង​មាន​បំណង​ផ្ដល់​កិត្តិយស​ឲ្យ​លោក តែ​ព្រះ‌អម្ចាស់​រារាំង​លោក​មិន​ឲ្យ​ទទួល​កិត្តិយស​នេះ​ទេ!»។

12. លោក​បាឡាម​ទូល​ស្ដេច​វិញ​ថា៖ «ទូលបង្គំ​បាន​ប្រាប់​អស់​អ្នក​ដែល​ព្រះ‌ករុណា​ចាត់​ឲ្យ​ទៅ​ជួប​ទូលបង្គំ​រួច​ហើយ​ថា

13. “ទោះ​បី​ព្រះ‌បាទ​បាឡាក់​ប្រទាន​មាស ឬ​ប្រាក់​ដែល​មាន​ពេញ​នៅ​ក្នុង​វាំង​មក​ខ្ញុំ​ក្ដី ក៏​ខ្ញុំ​ពុំ​អាច​សម្រេច​ការ​ល្អ ឬ​អាក្រក់ ដោយ​ខ្លួន​ឯង ខុស​នឹង​បញ្ជា​របស់​ព្រះ‌អម្ចាស់​ជា​ដាច់​ខាត។ ខ្ញុំ​នឹង​ថ្លែង​តែ​សេចក្ដី​ណា​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ”។

14. ឥឡូវ​នេះ មុន​ពេល​ទូលបង្គំ​វិល​ទៅ​ជួប‌ជុំ​នឹង​ប្រជា‌ជន​របស់​ទូលបង្គំ​វិញ សូម​ទ្រង់​យាង​មក​ជិត​ទូលបង្គំ ដើម្បី​ទូលបង្គំ​ទូល ថ្វាយ​អំពី​ការ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នឹង​ប្រព្រឹត្ត​ចំពោះ​ប្រជា‌ជន​របស់​ព្រះ‌ករុណា នៅ​ពេល​ខាង​មុខ»។

15. លោក​បាឡាម​ថ្លែង​ដូច​ត​ទៅ៖«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រនេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

16. នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​ស្លុង​ស្មារតីហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

17. ខ្ញុំ​ឃើញ​ស្ដេច​មួយ​អង្គតែ​មិន​មែន​ក្នុង​ពេល​ឥឡូវ​នេះ​ទេខ្ញុំ​សម្លឹង​មើល​ស្ដេច​នោះតែ​មិន​មែន​នៅ​ជិត​ទេ។មាន​ផ្កាយ​មួយ​រះ​ចេញ​ពី​យ៉ាកុបមាន​ដំបង​រាជ្យ​មួយ​ចេញ​ពី​អ៊ីស្រា‌អែលស្ដេច​នោះ​នឹង​វាយ​បំបែក​ក្បាល​របស់​ម៉ូអាប់ហើយ​ប្រល័យ​កូន​ចៅ​ទាំង​អស់​របស់​សេត។

18. ស្ដេច​នឹង​កាន់​កាប់​ស្រុក​អេដុមនឹង​កាន់​កាប់​ស្រុក​សៀរ ដែល​ជា​សត្រូវពេល​នោះ អ៊ីស្រា‌អែល​ពង្រឹង​កម្លាំង​របស់​ខ្លួន។

19. ស្ដេច​ដែល​ចេញ​ពី​យ៉ាកុប​នឹង​គ្រង​រាជ្យជា​ក្សត្រា‌ធិរាជ។ព្រះ‌អង្គ​នឹង​កម្ទេច​អស់​អ្នកដែល​នៅ​សេស‌សល់​ក្នុង​ទី​ក្រុង»។

20. ពេល​ឃើញ​ជន‌ជាតិ​អាម៉ា‌ឡេកលោក​បាឡាម​ថ្លែង​ថា៖«អាម៉ា‌ឡេក​ជា​ប្រជា‌ជាតិ​មួយ​ធំ​ជាង​គេ​មែនប៉ុន្តែ នៅ​ទី​បំផុត ពួក​គេ​នឹង​ត្រូវ​អន្តរាយ»។

21. ពេល​ឃើញ​ជន‌ជាតិ​កែនលោក​ថ្លែង​ថា៖«អ្នក​មាន​ទី​លំ‌នៅ​ដ៏​រឹង‌មាំដូច​សត្វ​ធ្វើ​សំបុក​នៅ​លើ​ថ្ម‌ដា។

22. ក៏​ប៉ុន្តែ កែន​នឹង​ត្រូវ​ភ្លើង​ឆាប‌ឆេះអាស‌ស៊ើរ​នឹង​នាំ​អ្នក​ទៅ​ជា​ឈ្លើយ!»។

23. លោក​ថ្លែង​ទៀត​ថា៖«ពេល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោសតើ​នរណា​អាច​រស់​រាន​បាន!

សូមអានជំពូកពេញលេញ ជន‌គណនា 24