គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 24:1-10 Khmer Standard Version (KHSV)

1. លោក​បាឡាម​យល់​ឃើញ​ថា ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​ប្រទាន​ពរ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល លោក​មិន​បាន​ចេញ​ទៅ​សួរ​ព្រះ‌ជាម្ចាស់​ដូច​មុនៗ​ទេ តែ​លោក​បែរ​មុខ​ទៅ​រក​វាល​រហោ‌ស្ថាន។

2. លោក​សម្លឹង​មើល​ទៅ ឃើញ​ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​តាម​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន។ ព្រះ‌វិញ្ញាណ​របស់​ព្រះ‌ជាម្ចាស់​ក៏​យាង​មក​សណ្ឋិត​លើ​លោក​បាឡាម

3. លោក​ថ្លែង​ដូច​ត​ទៅ៖«នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រនេះ​ជា​ពាក្យ​របស់​អ្នក​ពូកែ​ឈ្វេង​យល់

4. នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​ឮ​ព្រះ‌បន្ទូលរបស់​ព្រះ‌ជាម្ចាស់អ្នក​ដែល​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតអ្នក​ដែល​ស្លុង​ស្មារតីហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

5. កូន​ចៅ​យ៉ាកុប​អើយពន្លា​របស់​អ្នក​ស្អាត​ណាស់!កូន​ចៅ​អ៊ីស្រា‌អែល​អើយទី​លំ‌នៅ​របស់​អ្នក​ក៏​ស្អាត​ដែរ!

6. គឺ​ប្រៀប​ដូច​ជា​ទឹក​ជ្រោះ​ហូរដូច​សួន​ឧទ្យាន ដែល​ស្ថិត​នៅ​ក្បែរ​ទន្លេដូច​ដើម​ក្រស្នា ដែល​ព្រះ‌អម្ចាស់​បាន​ដាំដូច​ដើម​តាត្រៅ ដែល​ដុះ​នៅ​តាម​មាត់​ទឹក។

7. ទឹក​នឹង​ហូរ​ចេញ​ពី​អាង​របស់​គេ​យ៉ាង​បរិបូណ៌គ្រាប់​ពូជ​របស់​គេ​នឹង​លូត​លាស់ព្រោះ​សំបូរ​ទឹកស្ដេច​របស់​គេ​នឹង​មាន​ជ័យ‌ជំនះ​លើ​ស្ដេច​អកាក់នគរ​របស់​គេ​នឹង​បាន​ខ្លាំង​ពូកែ។

8. ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។ពួក​គេ​កម្ទេច​ប្រជា‌ជាតិ​នានា​ដែល​ជា​បច្ចា‌មិត្តហើយ​បំបាក់​ឆ្អឹង និង​បាញ់​ព្រួញ​ប្រហារអ្នក​ទាំង​នោះ​ទៀត​ផង។

9. ពួក​គេ​ក្រាប ពួក​គេ​ដេក ដូច​សត្វ​សិង្ហតើ​នរណា​ហ៊ាន​ដាស់​ពួក​គេ?អ្នក​ណា​ឲ្យ​ពរ​អ៊ីស្រា‌អែលអ្នក​នោះ​នឹង​ទទួល​ពរអ្នក​ណា​ដាក់​បណ្ដាសា​អ៊ីស្រា‌អែលអ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពុំ‌ខាន!»។

10. ពេល​នោះ ព្រះ‌បាទ​បាឡាក់​ក្រេវ‌ក្រោធ​ទាស់​នឹង​លោក​បាឡាម ស្ដេច​ទះ​ព្រះ‌ហស្ដ​ខ្លាំងៗ ទាំង​មាន​រាជ‌ឱង្ការ​ថា៖ «យើង​បាន​ហៅ​លោក​មក ដើម្បី​ឲ្យ​លោក​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង តែ​លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​រហូត​ដល់​បី​ដង​ទៅ​វិញ!។

សូមអានជំពូកពេញលេញ ជន‌គណនា 24