ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34
  35. 35
  36. 36

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 23 Khmer Standard Version (KHSV)

1. លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ ឲ្យ​ទូលបង្គំ​ផង»។

2. ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម។ ព្រះ‌បាទ​បាឡាក់ និង​លោក​បាឡាម​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ នៅ​លើ​អាសនៈ​នីមួយៗ។

3. លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា​នេះ​ហើយ ទូលបង្គំ​នឹង​ចេញ​ទៅ​ឆ្ងាយ​បន្តិច ប្រហែល​ព្រះ‌អម្ចាស់​យាង​មក​ជួប​ទូលបង្គំ។ ពេល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ទូលបង្គំ​យ៉ាង​ណាៗ​នោះ ទូលបង្គំ​នឹង​នាំ​យក​មក​ទូល​ថ្វាយ​ព្រះ‌ករុណា»។ លោក​បាឡាម​ក៏​ឡើង​ទៅ​លើ​កំពូល​ភ្នំ។

4. ព្រះ‌ជាម្ចាស់​យាង​មក​ជួប​លោក​បាឡាម លោក​ក៏​ទូល​ព្រះ‌អង្គ​ថា៖ «ទូលបង្គំ​បាន​ដំឡើង​អាសនៈ​ប្រាំ‌ពីរ ហើយ​នៅ​លើ​អាសនៈ​នីមួយៗ ទូលបង្គំ​បាន​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ»។

5. ព្រះ‌អម្ចាស់​ក៏​ប្រាប់​លោក​បាឡាម​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។

6. លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​នាម៉ឺន​មន្ត្រី​ទាំង​អស់​នៃ​ជន‌ជាតិ​ម៉ូអាប់​ឈរ​ជា​មួយ​ផង។

7. លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖«ព្រះ‌បាទ​បាឡាក់​ហៅ​ខ្ញុំ​មក​ពី​ស្រុក​អើរ៉ាមស្ដេច​ស្រុក​ម៉ូអាប់​បាន​ហៅ​ខ្ញុំ​ចុះ​ពី​ភ្នំ​ទិស​បូព៌ា​ថា:ចូរ​មក​ដាក់​បណ្ដាសា​កូន​ចៅ​យ៉ាកុប!ចូរ​មក​ប្រទេច‌ផ្តាសា​កូន​ចៅ​អ៊ីស្រា‌អែល!

8. តើ​ឲ្យ​ខ្ញុំ​ដាក់​បណ្ដាសា​អ្នក​ដែលព្រះ‌ជាម្ចាស់​មិន​ដាក់​បណ្ដាសា​ដូច​ម្ដេច​កើត!តើ​ឲ្យ​ខ្ញុំ​ប្រទេច‌ផ្តាសា​អ្នក​ដែល ព្រះ‌អម្ចាស់​មិន​ប្រទេច‌ផ្តាសា​ដូច​ម្ដេច​បាន!

9. ពី​លើ​ផ្ទាំង​សិលា​នេះ ខ្ញុំ​ឃើញ​ពួក​គេពី​លើ​កំពូល​ភ្នំ​នេះ ខ្ញុំ​គយ‌គន់​មើល​ពួក​គេប្រជា‌ជន​នេះ​រស់​នៅ​ដាច់​ឡែក​ពី​អ្នក​ដទៃពួក​គេ​ដឹង​ខ្លួន​ថាពួក​គេ​មិន​ដូច​ជាតិ​សាសន៍​ឯ​ទៀតៗ​ទេ។

10. តើ​នរណា​អាច​រាប់​កូន​ចៅ​យ៉ាកុបដែល​មាន​ចំនួន​ច្រើន​ដូច​ធូលី​ដីតើ​នរណា​អាច​រាប់​ចំនួន​អ៊ីស្រា‌អែលដ៏​ច្រើន​ឥត​គណនា​បាន?ស៊ូ​ឲ្យ​ខ្ញុំ​ស្លាប់​ដូច​មនុស្ស​សុចរិត​ទាំង​នេះសូម​ឲ្យ​ជីវិត​ខ្ញុំ​ត្រូវ​បញ្ចប់​ដូច​ពួក​គេ​ដែរ!»។

11. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ធ្វើ​ដូច្នេះ​ចំពោះ​យើង? យើង​បាន​អញ្ជើញ​លោក​មក ដើម្បី​ឲ្យ​ដាក់​បណ្ដាសា​ខ្មាំង​សត្រូវ​របស់​យើង ប៉ុន្តែ លោក​បែរ​ជា​ឲ្យ​ពរ​ពួក​គេ​ទៅ​វិញ!»។

12. លោក​បាឡាម​ទូល​ស្ដេច​ថា៖ «ទូលបង្គំ​ត្រូវ​ថ្លែង​តែ​សេចក្ដី​ណា ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​ថ្លែង​ប៉ុណ្ណោះ!»។

13. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​ថា៖ «ដូច្នេះ សូម​លោក​មក​ជា​មួយ​យើង មាន​កន្លែង​មួយ​ទៀត ដែល​លោក​អាច​មើល​ឃើញ​ពួក​គេ​ច្បាស់ ព្រោះ​នៅ​ទី​នេះ លោក​ឃើញ​ពួក​គេ​តែ​មួយ​ផ្នែក​ប៉ុណ្ណោះ គឺ​មិន​ឃើញ​ទាំង​អស់​ទេ។ នៅ​ទី​នោះ លោក​ត្រូវ​តែ​ដាក់​បណ្ដាសា​ពួក​គេ​ឲ្យ​យើង»។

លោក​បាឡាម​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​សា​ជា​ថ្មី

14. ស្ដេច​នាំ​លោក​បាឡាម​ទៅ​វាល​សូភីម ដែល​ស្ថិត​នៅ​លើ​កំពូល​ភ្នំ​ពីសកា។ នៅ​ទី​នោះ ស្ដេច​សង់​អាសនៈ​ប្រាំ‌ពីរ នៅ​លើ​អាសនៈ​នីមួយៗ ស្ដេច​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ។

15. លោក​បាឡាម​ទូល​ស្ដេច​ថា៖ «សូម​ព្រះ‌ករុណា​គង់​នៅ​ទី​នេះ ក្បែរ​តង្វាយ​ដុត​របស់​ព្រះ‌ករុណា ទូលបង្គំ​នឹង​ចេញ​ទៅ​ជួប​ព្រះ‌ជាម្ចាស់»។

16. ព្រះ‌អម្ចាស់​យាង​មក​ជួប​លោក​បាឡាម ព្រះ‌អង្គ​ប្រាប់​លោក​អំពី​សេចក្ដី​ដែល​លោក​ត្រូវ​ថ្លែង ហើយ​ឲ្យ​លោក​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់​វិញ ដើម្បី​ថ្លែង​ព្រះ‌បន្ទូល​នេះ។

17. លោក​បាឡាម​ក៏​វិល​ទៅ​ជួប​ព្រះ‌បាទ​បាឡាក់ ដែល​ឈរ​នៅ​ក្បែរ​តង្វាយ​ដុត ដោយ​មាន​ពួក​នាម៉ឺន​មន្ត្រី​របស់​ជន‌ជាតិ​ម៉ូអាប់​ឈរ​នៅ​ជា​មួយ​ផង។ ព្រះ‌បាទ​បាឡាក់​សួរ​លោក​ថា៖ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ម្ដេច?»។

18. លោក​បាឡាម​ក៏​ថ្លែង​ដូច​ត​ទៅ៖បពិត្រ​ព្រះ‌រាជា​បាឡាក់សូម​ប្រុង​ប្រៀប​ព្រះ‌សណ្ដាប់!បពិត្រ​ព្រះ‌រាជ​បុត្រ​របស់​ព្រះ‌បាទ​ស៊ីប‌ព័រសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់!

19. ព្រះ‌ជាម្ចាស់​មិន​មែន​ដូច​មនុស្ស​លោក​ទេព្រះ‌អង្គ​មិន​ចេះ​កុហក​ឡើយព្រះ‌អង្គ​ក៏​មិន​ចេះ​ប្រែ​ក្រឡាស់ដូច​ពូជ‌ពង្ស​របស់​លោក​អដាំ​ដែរ!ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​យ៉ាង​ណាទ្រង់​នឹង​ធ្វើ​តាម​យ៉ាង​នោះ។ព្រះ‌អង្គ​តែងតែ​សម្រេច​តាម​ព្រះ‌បន្ទូលដែល​ព្រះ‌អង្គ​បាន​ថ្លែង។

20. ទូលបង្គំ​បាន​ទទួល​បញ្ជា​ពី​ព្រះ‌អង្គដើម្បី​ឲ្យ​ពរ​ប្រជា‌ជន​នេះបើ​ព្រះ‌ជាម្ចាស់​ឲ្យ​ពរនោះ​ទូលបង្គំ​មិន​អាច​ផ្លាស់​ប្ដូរ​ទេ។

21. គ្មាន​គ្រោះ​កាច​ណា​កើត​មាន​ដល់កូន​ចៅ​លោក​យ៉ាកុប​ឡើយហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​មាន​ដល់កូន​ចៅ​អ៊ីស្រា‌អែល​ដែរ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេគង់​នៅ​ជា​មួយ​ពួក​គេពួក​គេ​ប្រកាស​ថាព្រះ‌អង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

22. ព្រះ‌ជាម្ចាស់​បាន​នាំ​ពួក​គេ​ចាក​ចេញពី​ស្រុក​អេស៊ីបដោយ​ប្រើ​កម្លាំង​ដ៏​ខ្លាំង ដូច​សត្វ​រមាស។

23. មន្ត‌អាគម​មិន​អាច​ធ្វើ​អ្វី​យ៉ាកុប​បាន​ទេអំពើ​ធ្មប់​ក៏​មិន​អាច​ធ្វើ​អ្វី​អ៊ីស្រា‌អែល​ដែរ។នៅ​ពេល​កំណត់ គេ​នឹង​ថ្លែង​អំពី​ការ​អស្ចារ្យដែល​ព្រះ‌ជាម្ចាស់​ធ្វើ​ចំពោះ​យ៉ាកុបនិង​អ៊ីស្រា‌អែល។

24. មើល​ចុះ ប្រជា‌ជន​នេះ​ងើប​ឡើង​ដូច​សិង្ហ​ញីពួក​គេ​ឈរ​ដូច​សិង្ហ​ឈ្មោលដរាប​ណា​សិង្ហ​មិន​បាន​ចាប់​រំពាហើយ​ហុត​ឈាម​សត្វ​ដែល​វា​ចាប់​បាន​ទេវា​មិន​ដេក​វិញ​ឡើយ។

25. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «ប្រសិន​បើ​លោក​មិន​ដាក់​បណ្ដាសា​ពួក​គេ​ទេ​នោះ ក៏​ហី​ទៅ​ចុះ តែ​កុំ​ឲ្យ​ពរ​ពួក​គេ​ដូច្នេះ​ឡើយ!»។

26. លោក​បាឡាម​តប​ថា៖ «ទូលបង្គំ​បាន​ទូល​ព្រះ‌ករុណា​រួច​ហើយ​ថា ទូលបង្គំ​នឹង​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល»។

លោក​បាឡាម​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​លើក​ទី​បី

27. ព្រះ‌បាទ​បាឡាក់​មាន​រាជ‌ឱង្ការ​មក​លោក​បាឡាម​ថា៖ «សូម​អញ្ជើញ​មក យើង​នាំ​លោក​ទៅ​កន្លែង​មួយ​ទៀត។ នៅ​កន្លែង​នោះ ព្រះ‌ជាម្ចាស់​ប្រហែល​ជា​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​លោក​ដាក់​បណ្ដាសា​ពួក​គេ»។

28. ព្រះ‌បាទ​បាឡាក់​នាំ​លោក​បាឡាម​ទៅ​ដល់​កំពូល​ភ្នំ​ពេអ៊រ ដែល​ស្ថិត​នៅ​ពី​លើ​វាល​រហោ‌ស្ថាន។

29. លោក​បាឡាម​ទូល​ព្រះ‌បាទ​បាឡាក់​ថា៖ «សូម​ព្រះ‌ករុណា​ឲ្យ​គេ​សង់​អាសនៈ​ប្រាំ‌ពីរ​នៅ​ទី​នេះ ហើយ​រៀបចំ​គោ​បា​ប្រាំ‌ពីរ និង​ចៀម​ឈ្មោល​ប្រាំ‌ពីរ​ឲ្យ​ទូលបង្គំ​ផង»។

30. ព្រះ‌បាទ​បាឡាក់​ក៏​ធ្វើ​តាម​ពាក្យ​របស់​លោក​បាឡាម ហើយ​ថ្វាយ​គោ​បា​មួយ និង​ចៀម​ឈ្មោល​មួយ​នៅ​លើ​អាសនៈ​នីមួយៗ។