គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 20:24-29 Khmer Standard Version (KHSV)

24. «បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។

25. ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។

26. នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​ឲ្យ​អេឡា‌សារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណ‌ភាព»។

27. លោក​ម៉ូសេ​បាន​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។ ពួក​លោក​នាំ​គ្នា​ឡើង​ទៅ​លើ​ភ្នំ​ហោរ នៅ​ចំពោះ​មុខ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។

28. លោក​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​លោក​អើរ៉ុន ហើយ​ពាក់​ឲ្យ​លោក​អេឡាសារ ជា​កូន។ លោក​អើរ៉ុន​ទទួល​មរណ‌ភាព​នៅ​លើ​កំពូល​ភ្នំ​នោះ។ លោក​ម៉ូសេ និង​លោក​អេឡាសារ​នាំ​គ្នា​ចុះ​ពី​ភ្នំ​មក​វិញ។

29. សហគមន៍​ទាំង​មូល​បាន​ឃើញ​លោក​អើរ៉ុន​ផុត​ដង្ហើម ហើយ​កូន​ចៅ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​កាន់​ទុក្ខ​លោក​អើរ៉ុន អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ។

សូមអានជំពូកពេញលេញ ជន‌គណនា 20