គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 20:23-26 Khmer Standard Version (KHSV)

23. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន នៅ​ភ្នំ​ហោរ ដែល​នៅ​ជាប់​នឹង​ព្រំ‌ប្រទល់​ស្រុក​អេដុម​ថា៖

24. «បន្តិច​ទៀត អើរ៉ុន​នឹង​ទៅ​ជួប‌ជុំ​ដូនតា​របស់​គាត់។ គាត់​នឹង​មិន​ចូល​ទៅ​ក្នុង​ស្រុក ដែល​យើង​ប្រគល់​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឡើយ ដ្បិត​អ្នក​ទាំង​ពីរ​បាន​បះ‌បោរ​នឹង​បញ្ជា​របស់​យើង នៅ​ប្រភព​ទឹក​មេរី‌បា។

25. ចូរ​នាំ​អើរ៉ុន និង​អេឡាសារ ជា​កូន​ប្រុស​របស់​គាត់ ឡើង​ទៅ​លើ​ភ្នំ​ហោរ។

26. នៅ​ទី​នោះ ចូរ​ដោះ​សម្លៀក‌បំពាក់​ចេញ​ពី​អើរ៉ុន រួច​ពាក់​ឲ្យ​អេឡា‌សារ ជា​កូន​របស់​គាត់​វិញ គឺ​នៅ​ទី​នោះ​ហើយ​ដែល​អើរ៉ុន​ត្រូវ​ទទួល​មរណ‌ភាព»។

សូមអានជំពូកពេញលេញ ជន‌គណនា 20