គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 2:5-18 Khmer Standard Version (KHSV)

5. កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។

6. កង‌ពល​របស់​អ៊ីសា‌ខារ​មាន​ចំនួន ៥៤ ៤០០ នាក់។

7. បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន។

8. កង‌ពល​របស់​សាប់យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។

9. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។

10. នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អើរ។

11. កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦ ៥០០ នាក់។

12. កុល‌សម្ព័ន្ធ​ស៊ីម្មាន​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​រូបេន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ស៊ីម្មាន គឺ​ស្លូមាល ជា​កូន​របស់​ស៊ូរី‌សាដាយ។

13. កង‌ពល​របស់​ស៊ីម្មាន​មាន​ចំនួន ៥៩ ៣០០ នាក់។

14. បន្ទាប់​មក កុល‌សម្ព័ន្ធ​កាដ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​កាដ គឺ​អេលី‌សាប ជា​កូន​របស់​ដេហ៊ូ‌អែល។

15. កង‌ពល​របស់​កាដ មាន​ចំនួន ៤៥ ៦៥០ នាក់។

16. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន​សរុប​ទាំង​អស់​មាន​ចំនួន ១៥១ ៤៥០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​ពីរ បន្ទាប់​ពី​កង‌ពល​ធំ​យូដា។

17. បន្ទាប់​មក ពន្លា​ជួប​ព្រះ‌អម្ចាស់​ចេញ​ទៅ​ជា​មួយ​ជំរំ​របស់​កុល‌សម្ព័ន្ធ​លេវី ដែល​ស្ថិត​នៅ​កណ្ដាល​ជំរំ​ឯ​ទៀតៗ។ ពួក​លេវី​ក៏​ចេញ​ទៅ​តាម​លំដាប់‌លំដោយ​ដែរ គឺ​តាម​កន្លែង​ដែល​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន។

18. នៅ​ខាង​លិច ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម គឺ​អេលី‌សាម៉ា ជា​កូន​របស់​អាំមី‌ហ៊ូដ។

សូមអានជំពូកពេញលេញ ជន‌គណនា 2