គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 2:24-34 Khmer Standard Version (KHSV)

24. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។

25. នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេស៊ើរ ជា​កូន​របស់​អាំមី‌សាដាយ។

26. កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។

27. កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។

28. កង‌ពល​របស់​អេ‌ស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។

29. បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ី‌រ៉ា ជា​កូន​របស់​អេណាន។

30. កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣ ៤០០ នាក់។

31. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។

32. ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។

33. ចំណែក​ឯ​កុល‌សម្ព័ន្ធ​លេវី​វិញ គេ​ពុំ​បាន​រាប់​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ទេ គឺ​ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

34. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ គឺ​ពួក​គេ​បោះ​ជំរំ តាម​ទង់​សញ្ញា​របស់​ខ្លួន ហើយ​ធ្វើ​ដំណើរ​តាម​អំបូរ តាម​ក្រុម​គ្រួសារ​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ជន‌គណនា 2