គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 2:21-32 Khmer Standard Version (KHSV)

21. កង‌ពល​របស់​ម៉ាណា‌សេ​មាន​ចំនួន ៣២ ២០០ នាក់។

22. បន្ទាប់​មក កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន គឺ​អប៊ីដាន ជា​កូន​របស់​គីដា‌ហូនី។

23. កង‌ពល​របស់​បេន‌យ៉ាមីន​មាន​ចំនួន ៣៥ ៤០០ នាក់។

24. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​អេប្រាអ៊ីម​សរុប​ទាំង​អស់​មាន​ចំនួន ១០៨ ១០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​កង‌ពល​ធំ​ទី​បី បន្ទាប់​ពី​កុល‌សម្ព័ន្ធ​លេវី។

25. នៅ​ខាង​ជើង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ដាន់ គឺ​អហ៊ី‌យេស៊ើរ ជា​កូន​របស់​អាំមី‌សាដាយ។

26. កង‌ពល​របស់​ដាន់​មាន​ចំនួន ៦២ ៧០០ នាក់។

27. កុល‌សម្ព័ន្ធ​អេ‌ស៊ើរ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​ដាន់ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ គឺ​ប៉ាគី‌ហ៊ាល ជា​កូន​របស់​អូក្រាន។

28. កង‌ពល​របស់​អេ‌ស៊ើរ​មាន​ចំនួន ៤១ ៥០០ នាក់។

29. បន្ទាប់​មក កុល‌សម្ព័ន្ធ​ណែប‌ថាលី មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​ណែប‌ថាលី គឺ​អហ៊ី‌រ៉ា ជា​កូន​របស់​អេណាន។

30. កង‌ពល​របស់​ណែប‌ថាលី​មាន​ចំនួន ៥៣ ៤០០ នាក់។

31. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​ដាន់​សរុប​ទាំង​អស់​មាន​ចំនួន ១៥៧ ៦០០ នាក់។ ពួក​គេ​ចេញ​ទៅ​ជា​មួយ​ទង់​របស់​ខ្លួន ក្រោយ​គេ​បង្អស់»។

32. ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល​រាប់​តាម​កុល‌សម្ព័ន្ធ និង​តាម​កង‌ពល​របស់​គេ សរុប​ទាំង​អស់​មាន ៦០៣ ៥៥០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 2