18. នៅខាងលិច ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីម។ មេដឹកនាំរបស់កុលសម្ព័ន្ធអេប្រាអ៊ីម គឺអេលីសាម៉ា ជាកូនរបស់អាំមីហ៊ូដ។
19. កងពលរបស់អេប្រាអ៊ីមមានចំនួន ៤០ ៥០០ នាក់។
20. កុលសម្ព័ន្ធម៉ាណាសេបោះជំរំជាប់នឹងកុលសម្ព័ន្ធអេប្រាអ៊ីម មេដឹកនាំរបស់កុលសម្ព័ន្ធម៉ាណាសេ គឺកាម៉ាលាល ជាកូនរបស់ផ្តាស៊ើរ។
21. កងពលរបស់ម៉ាណាសេមានចំនួន ៣២ ២០០ នាក់។
22. បន្ទាប់មក កុលសម្ព័ន្ធបេនយ៉ាមីន មេដឹកនាំរបស់កុលសម្ព័ន្ធបេនយ៉ាមីន គឺអប៊ីដាន ជាកូនរបស់គីដាហូនី។
23. កងពលរបស់បេនយ៉ាមីនមានចំនួន ៣៥ ៤០០ នាក់។
24. កងទ័ពស្ថិតនៅក្រោមទង់សញ្ញាអេប្រាអ៊ីមសរុបទាំងអស់មានចំនួន ១០៨ ១០០ នាក់។ ពួកគេចេញទៅជាកងពលធំទីបី បន្ទាប់ពីកុលសម្ព័ន្ធលេវី។
25. នៅខាងជើង ជាកងពលធំ ស្ថិតនៅក្រោមទង់សញ្ញាដាន់។ មេដឹកនាំរបស់កុលសម្ព័ន្ធដាន់ គឺអហ៊ីយេស៊ើរ ជាកូនរបស់អាំមីសាដាយ។
26. កងពលរបស់ដាន់មានចំនួន ៦២ ៧០០ នាក់។
27. កុលសម្ព័ន្ធអេស៊ើរបោះជំរំជាប់នឹងកុលសម្ព័ន្ធដាន់ មេដឹកនាំរបស់កុលសម្ព័ន្ធអេស៊ើរ គឺប៉ាគីហ៊ាល ជាកូនរបស់អូក្រាន។
28. កងពលរបស់អេស៊ើរមានចំនួន ៤១ ៥០០ នាក់។