គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 2:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖

2. «ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​បោះ​ជំរំ​នៅ​ក្បែរ​បង្គោល​សម្គាល់​កុល‌សម្ព័ន្ធ​របស់​ខ្លួន និង​ក្បែរ​ទង់​សញ្ញា​កង‌ពល​ធំ​របស់​គេ។ ពួក​គេ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ពន្លា​ជួប​ព្រះ‌អម្ចាស់ តែ​នៅ​ឆ្ងាយ​បន្តិច។

3. នៅ​ខាង​មុខ​គេ គឺ​នៅ​ទិស​ខាង​កើត ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​យូដា គឺ​ណាសូន ជា​កូន​របស់​អមីណា‌ដាប់។

4. កង‌ពល​របស់​យូដា​មាន​ចំនួន ៧៤ ៦០០ នាក់។

5. កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ​បោះ​ជំរំ​ជាប់​នឹង​កុល‌សម្ព័ន្ធ​យូដា មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ គឺ​នេថា‌នេល ជា​កូន​របស់​ស៊ូហារ។

6. កង‌ពល​របស់​អ៊ីសា‌ខារ​មាន​ចំនួន ៥៤ ៤០០ នាក់។

7. បន្ទាប់​មក កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន គឺ​អេលាប ជា​កូន​របស់​ហេឡូន។

8. កង‌ពល​របស់​សាប់យូ‌ឡូន មាន​ចំនួន ៥៧ ៤០០ នាក់។

9. កង‌ទ័ព​ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​យូដា​សរុប​ទាំង​អស់​មាន​ចំនួន ១៨៦ ៤០០ នាក់។ អ្នក​ទាំង​នោះ​ចេញ​ទៅ​មុន​គេ​បង្អស់។

10. នៅ​ខាង​ត្បូង ជា​កង‌ពល​ធំ ស្ថិត​នៅ​ក្រោម​ទង់​សញ្ញា​រូបេន។ មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អើរ។

11. កង‌ពល​របស់​រូបេន​មាន​ចំនួន ៤៦ ៥០០ នាក់។

សូមអានជំពូកពេញលេញ ជន‌គណនា 2