គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 19:20-22 Khmer Standard Version (KHSV)

20. បើ​នរណា​ម្នាក់​សៅ‌ហ្មង តែ​ពុំ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​ទេ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ក្រុម‌ជំនុំ ដ្បិត​គេ​បាន​ធ្វើ​ឲ្យ​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​សៅ‌ហ្មង។ ដោយ​គេ​ពុំ​បាន​យក​ទឹក​សម្រាប់​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ​មក​លាង​ខ្លួន​ទេ​នោះ គេ​ត្រូវ​នៅ​សៅ‌ហ្មង។

21. នេះ​ជា​ច្បាប់​ដែល​ពួក​គេ​ត្រូវ​ប្រតិបត្តិ​តាម​រហូត​ត​ទៅ គឺ​អ្នក​ដែល​ធ្វើ​ពិធី​ប្រោះ​ទឹក​ឲ្យ​គេ ត្រូវ​បោក​សម្លៀក‌បំពាក់ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​ទឹក​សម្រាប់​ប្រោះ​លើ​អ្នក​សៅ‌ហ្មង ក៏​នឹង​ត្រូវ​សៅ‌ហ្មង​រហូត​ដល់​ល្ងាច។

22. អ្វីៗ​ដែល​អ្នក​សៅ‌ហ្មង​ប៉ះ‌ពាល់ ក៏​ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ដែរ ហើយ​អ្នក​ដែល​ប៉ះ‌ពាល់​របស់​សៅ‌ហ្មង នឹង​ត្រូវ​សៅ‌ហ្មង​រហូតទល់​ល្ងាច»។

សូមអានជំពូកពេញលេញ ជន‌គណនា 19