គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 18:6-10 Khmer Standard Version (KHSV)

6. យើង​បាន​ជ្រើស​រើស​ពួក​លេវី ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ចេញ​ពី​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់។

7. ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ គឺ​បម្រើ​ការ‌ងារ​នៅ​អាសនៈ និង​ការ‌ងារ​ក្នុង​ទី‌សក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខ‌ងារ​ជា​បូជា‌ចារ្យ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «យើង​ឲ្យ​អ្នក​ទទួល​ខុស​ត្រូវ​លើ​អ្វីៗ​ដែល​ប្រជា‌ជន​ញែក​ទុក​សម្រាប់​យើង។ យើង​ប្រគល់​តង្វាយ​នោះ​ឲ្យ​អ្នក និង​កូន​ចៅ​របស់​អ្នក ទុក​ជា​កំរៃ សម្រាប់​មុខ‌ងារ​ដែល​យើង​បាន​តែង‌តាំង​អ្នក​ឲ្យ​បំពេញ ជា​រៀង​រហូត​ត​ទៅ។

9. ក្នុង​បណ្ដា​គ្រឿង​សក្ការៈ​បំផុត​ដែល​គេ​មិន​ដុត គឺ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​យើង មាន​តង្វាយ​ផ្សេងៗ តង្វាយ​ម្សៅ យញ្ញ‌បូជា​រំដោះ​បាប យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស អ្នក​អាច​យក​ទុក​ជា​ចំណែក​របស់​អ្នក និង​កូន​ចៅ​របស់​អ្នក។

10. ត្រូវ​បរិភោគ​របស់​ទាំង​នេះ​នៅ​ក្នុង​កន្លែង​ដ៏​សក្ការៈ គឺ​ប្រុសៗ​ទាំង​អស់​អាច​បរិភោគ​បាន ដ្បិត​របស់​ទាំង​នោះ​សុទ្ធ​តែ​សក្ការៈ​សម្រាប់​អ្នក។

សូមអានជំពូកពេញលេញ ជន‌គណនា 18