គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 18:1-3 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទី‌សក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខ‌ងារ​ជា​បូជា‌ចារ្យ។

2. ចូរ​នាំ​បង‌ប្អូន​រួម​លោហិត​របស់​អ្នក ក្នុង​កុល‌សម្ព័ន្ធ​លេវី​មក​នៅ​ជាប់​ជា​មួយ ដើម្បី​ឲ្យ​ពួក​គេ​ជួយ​បំពេញ​កិច្ចការ នៅ​ពេល​អ្នក និង​កូន​ចៅ​របស់​អ្នក ធ្វើ​ការ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។

3. ពួក​គេ​ស្ថិត​នៅ​ក្រោម​បញ្ជា​របស់​អ្នក ហើយ​មាន​ភារ‌កិច្ច​ថែ‌រក្សា​ពន្លា​ទាំង​មូល។ ប៉ុន្តែ ពួក​គេ​មិន​ត្រូវ​ចូល​ទៅ​ជិត​គ្រឿង​បរិក្ខារ​សក្ការៈ ឬ​អាសនៈ​ឡើយ ក្រែង​លោ​ទាំង​អ្នក​រាល់​គ្នា ទាំង​ពួក​គេ ត្រូវ​ស្លាប់។

សូមអានជំពូកពេញលេញ ជន‌គណនា 18