គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 17:5-13 Khmer Standard Version (KHSV)

5. ដំបង​របស់​អ្នក​ណា​ចេញ​ផ្កា គឺ​អ្នក​នោះ​ហើយ​ដែល​យើង​បាន​ជ្រើស​រើស។ យើង​នឹង​បញ្ឈប់​ជន‌ជាតិ​អ៊ីស្រា‌អែល លែង​ឲ្យ​រអ៊ូ‌រទាំ​ប្រឆាំង​អ្នក​ទាំង​ពីរ​នៅ​ចំពោះ​មុខ​យើង​ទៀត»។

6. លោក​ម៉ូសេ​នាំ​ព្រះ‌បន្ទូល​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​មេ​ដឹក​នាំ​ទាំង​អស់​ក៏​នាំ​គ្នា​យក​ដំបង​ម្នាក់​មួយៗ​មក​ជូន​លោក គឺ​មាន​ដំបង​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ដំបង​របស់​លោក​អើរ៉ុន​ស្ថិត​នៅ​កណ្ដាល​ដំបង​របស់​ពួក​គេ។

7. លោក​ម៉ូសេ​បាន​ដាក់​ដំបង​ទាំង​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា។

8. នៅ​ថ្ងៃ​បន្ទាប់ ពេល​លោក​ម៉ូសេ​ចូល​ទៅ​ក្នុង​ពន្លា​នៃ​សន្ធិ‌សញ្ញា លោក​ឃើញ​ដំបង​របស់​លោក​អើរ៉ុន ដែល​ជា​តំណាង​កុល‌សម្ព័ន្ធ​លេវី មាន​ពន្លក ចេញ​ផ្កា ហើយ​មាន​ទាំង​ផ្លែ​ទៀត​ផង។

9. លោក​ម៉ូសេ​យក​ដំបង​ទាំង​នោះ​ចេញ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ទៅ​បង្ហាញ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ពួក​គេ​យក​ដំបង​របស់​ខ្លួន​វិញ។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​យក​ដំបង​របស់​អើរ៉ុន​ទៅ​ដាក់​នៅ​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា រក្សា​ទុក​ជា​ទី​សម្គាល់​ព្រមាន​ពួក​បះ‌បោរ ដើម្បី​បញ្ឈប់​ពួក​គេ​ឲ្យ​លែង​រអ៊ូ‌រទាំ ហើយ​កុំ​ឲ្យ​ពួក​គេ​ត្រូវ​ស្លាប់»។

11. លោក​ម៉ូសេ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក។

12. ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «យើង​ខ្ញុំ​មុខ​ជា​ផុត​ដង្ហើម វិនាស​សូន្យ​ទាំង​អស់​គ្នា​មិន​ខាន!

13. ដ្បិត​អ្នក​ដែល​ចូល​ជិត​ព្រះ‌ពន្លា​របស់​ព្រះ‌អម្ចាស់ នឹង​ត្រូវ​ស្លាប់។ តើ​យើង​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទាំង​អស់​គ្នា​ឬ?»។

សូមអានជំពូកពេញលេញ ជន‌គណនា 17