គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 17:1-4 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។

3. ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។

4. ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។

សូមអានជំពូកពេញលេញ ជន‌គណនា 17