គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 14:37-45 Khmer Standard Version (KHSV)

37. គឺ​ពួក​គេ​បាន​រាយ‌ការណ៍​បង្ខូច​ស្រុក​នោះ។ ហេតុ​នេះ ពួក​គេ​ត្រូវ​ស្លាប់​ដោយ​គ្រោះ​កាច​មួយ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អម្ចាស់។

38. ក្នុង​ចំណោម​អស់​អ្នក​ដែល​បាន​ទៅ​សង្កេត​មើល​ស្រុក មាន​តែ​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន និង​លោក​កាលែប ជា​កូន​របស់​លោក​យេភូ‌នេ​ប៉ុណ្ណោះ ដែល​រួច​ជីវិត។

39. លោក​ម៉ូសេ​បាន​នាំ​ព្រះ‌បន្ទូល​ទាំង​នេះ​ទៅ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ធ្វើ​ឲ្យ​ប្រជា‌ជន​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង។

40. ពួក​គេ​ក្រោក​ពី​ព្រលឹម ហើយ​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ ទាំង​ពោល​ថា៖ «មក៍! ពួក​យើង​ឡើង​ទៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល ដ្បិត​ពួក​យើង​បាន​ប្រព្រឹត្ត​អំពើ​បាប»។

41. លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​បំពាន​លើ​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​ដូច្នេះ? អ្នក​រាល់​គ្នា​នឹង​ពុំ​សម្រេច​តាម​បំណង​ឡើយ។

42. កុំ​ឡើង​ទៅ​ធ្វើ​អ្វី! ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ។ កុំ​ទុក​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​អ្នក​រាល់​គ្នា​ឡើយ។

43. ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន​ស្ថិត​នៅ​ខាង​មុខ​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​មិន​គង់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទេ ព្រោះ​អ្នក​រាល់​គ្នា​បាន​ងាក​ចិត្ត​ចេញ​ពី​ព្រះ‌អង្គ»។

44. ប្រជា‌ជន​តាំង​ចិត្ត​មានះ​ឡើង​ទៅ​លើ​កំពូល​ភ្នំ តែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ និង​លោក​ម៉ូសេ​ពុំ​បាន​ចាក​ចេញ​ពី​ក្នុង​ជំរំ​ទេ។

45. ពេល​នោះ ជន‌ជាតិ​អាម៉ា‌ឡេក និង​ជន‌ជាតិ​កាណាន ដែល​រស់​នៅ​លើ​ភ្នំ​នាំ​គ្នា​ចុះ​មក ហើយ​វាយ​ប្រហារ​ពួក​គេ ព្រម​ទាំង​ដេញ​តាម​កម្ទេច​ពួក​គេ រហូត​ដល់​ហោម៉ា។

សូមអានជំពូកពេញលេញ ជន‌គណនា 14