គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 11:28-34 Khmer Standard Version (KHSV)

28. ពេល​នោះ លោក​យ៉ូស្វេ​ជា​កូន​របស់​លោក​នូន និង​ជា​សហការី​របស់​លោក​ម៉ូសេ តាំង​ពី​យុវ‌វ័យ​មក​មាន​ប្រសាសន៍​ថា៖ «លោក​ម្ចាស់ សូម​ឃាត់​លោក​ទាំង​ពីរ​ទៅ!»។

29. លោក​ម៉ូសេ​តប​ថា៖ «តើ​អ្នក​មាន​ចិត្ត​ច្រណែន​ជំនួស​ខ្ញុំ​ឬ? សូម​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អម្ចាស់​ទៅ​ជា​ព្យាការី​ទាំង​អស់​គ្នា។ សូម​ព្រះ‌អម្ចាស់​ប្រទាន​ព្រះ‌វិញ្ញាណ​របស់​ព្រះ‌អង្គ ឲ្យ​មក​សណ្ឋិត​លើ​ពួក​គេ​ទាំង​អស់​គ្នា!»។

30. បន្ទាប់​មក លោក​ម៉ូសេ និង​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​វិញ។

31. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ខ្យល់​បក់​ពី​សមុទ្រ នាំ​សត្វ​ក្រួច​ឲ្យ​មក​ធ្លាក់​លើ​ជំរំ។ សត្វ​ក្រួច​ទាំង​នោះ​មាន​ពាស‌ពេញ​ជុំ‌វិញ​ជំរំ ចម្ងាយ​ផ្លូវ​ដើរ​ប្រមាណ​មួយ​ថ្ងៃ ហើយ​គរ​ពី​លើ​គ្នា កំពស់​ប្រមាណ​ពីរ​ហត្ថ។

32. ក្នុង​អំឡុង​ពេល​ពេញ​មួយ​ថ្ងៃ​មួយ​យប់​នោះ ហើយ​រហូត​ដល់​ថ្ងៃ​បន្ទាប់ ប្រជា‌ជន​នាំ​គ្នា​ក្រោក​ឡើង រើស​សត្វ​ក្រួច។ ម្នាក់ៗ​រើស​បាន​យ៉ាង​ហោច​ណាស់​ដប់​បាវ។ ពួក​គេ​ហាល​សាច់​ក្រួច​នោះ​នៅ​ជុំ‌វិញ​ជំរំ។

33. ពេល​ពួក​គេ​ដាក់​សាច់​ក្រួច​ក្នុង​មាត់ ហើយ​មិន​ទាន់​ទំពា​ស្រួល‌បួល​ផង​នោះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​នឹង​ប្រជា‌ជន ព្រះ‌អង្គ​ប្រហារ​ពួក​គេ ដោយ​ភយន្ត‌រាយ​មួយ​ដ៏​ខ្លាំង។

34. គេ​បាន​ដាក់​ឈ្មោះ​កន្លែង​នោះ ថា​គីប្រូត-‌ហាតាវ៉ា ព្រោះ​គេ​បាន​បញ្ចុះ​អស់​អ្នក​ដែល​មាន​ចិត្ត​លោភ‌លន់ នៅ​ទី​នោះ។

សូមអានជំពូកពេញលេញ ជន‌គណនា 11