គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ជន‌គណនា 1:47-54 Khmer Standard Version (KHSV)

47. គេ​ពុំ​បាន​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី​ជា​មួយ​អ្នក​ឯ​ទៀតៗ​ទេ

48. ដ្បិត​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

49. «កុំ​ជំរឿន​ប្រជា‌ជន​ក្នុង​កុល‌សម្ព័ន្ធ​លេវី ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ឯ​ទៀតៗ​ឡើយ។

50. ចូរ​ប្រគល់​ភារ‌កិច្ច​ឲ្យ​ពួក​គេ​មើល​ខុស​ត្រូវ​ក្នុង​ព្រះ‌ពន្លា*​នៃ​សន្ធិ‌សញ្ញា* និង​ថែ‌រក្សា​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ទី​នោះ។ ពួក​គេ​សែង​ព្រះ‌ពន្លា និង​គ្រឿង​បរិក្ខារ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ពន្លា ពួក​គេ​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ពន្លា ហើយ​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នោះ។

51. ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ចាក​ចេញ ពួក​លេវី​ត្រូវ​រុះ​ព្រះ‌ពន្លា ពេល​ណា​ព្រះ‌ពន្លា​ត្រូវ​ឈប់ ពួក​លេវី​ដំឡើង​ព្រះ‌ពន្លា​ឡើង​វិញ។ រីឯ​អ្នក​ផ្សេង​ដែល​ចូល​មក​ជិត​ព្រះ‌ពន្លា​នឹង​មាន​ទោស​ដល់​ស្លាប់។

52. ជន‌ជាតិ​អ៊ីស្រា‌អែល​បោះ​ជំរំ​នៅ​តាម​កន្លែង​របស់​ខ្លួន ក្បែរ​ទង់​សញ្ញា​នៃ​កង‌ពល​របស់​គេ​រៀងៗ​ខ្លួន។

53. មាន​តែ​ពួក​លេវី​ប៉ុណ្ណោះ ដែល​បោះ​ជំរំ​នៅ​ជុំ‌វិញ​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ សហគមន៍​អ៊ីស្រា‌អែល​មិន​បណ្ដាល​ឲ្យ​ខ្លួន​មាន​ទោស​ឡើយ។ ពួក​លេវី​មាន​ភារ‌កិច្ច​បម្រើ​ការ‌ងារ នៅ​ក្នុង​ព្រះ‌ពន្លា​នៃ​សន្ធិ‌សញ្ញា»។

54. ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ធ្វើ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ចន្លោះ​ត្រង់​ណា​ឡើយ។

សូមអានជំពូកពេញលេញ ជន‌គណនា 1